ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ផ្សារឯករាជ្យ២ ខឹងគេមិនបង់លុយ ផ្តាច់ទឹក ផ្តាច់ភ្លើង ជាចំណាត់ខ្មាំង ត្រូវបានដោះស្រាយក្រោមកិច្ចអន្តរាគមន៍ របស់ចៅហ្វាយខណ្ឌ!

4 ថ្ងៃ មុន 337 តូ សុផល

 

ភ្នំពេញ ៖ បងប្អូនអាជីវករផ្សារឯករាជ្យ២ ប្រមាណជិត១០០នាក់មានវត្តមាននារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីតាំងផ្សារផ្ទាល់តែម្តង បន្ទាប់ពីត្អួញត្អែជុំវិញបញ្ហាម្ចាស់ផ្សារឯករាជ្យ២តម្លើងថ្លៃសេវាផ្នែកសន្តិសុខ អនាម័យ ប្រចាំខែពី២០ដុល្លា ឡើងទៅ២៥ដុល្លាក្នុងមួយខែ ជាហេតុធ្វើឲ្យកម្មករមិនសប្បាយចិត្តមិនបង់ថ្លៃសេវាទៅតាមខាងផ្សារដាក់ឲ្យ ហើយនៅព្រឹកថ្ងៃទី១៦ ខែឧសភា ត្រូវបានប្រធានផ្សារបញ្ជាឲ្យបិទផ្តាច់ចរន្តភ្លើងខាងក្នុងផ្សារអស់រយៈពេលពេញមួយព្រឹក រំខានដល់ការលក់ដូរ អាជីវករជ្រួលច្របល់ អាជ្ញាធរសង្កាត់ចុះទៅសម្របសម្រួល តែមិនបានសម្រេច រហូតដល់រសៀលថ្ងៃដដែល ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យចុះទៅសម្របសម្រួល ជុំវិញតម្លៃសេវា អនាម័យ ឲ្យរក្សានូវតម្លៃដើម២០ដុល្លាដដែល ហើយសុំឲ្យខាងផ្សារមេត្តាបើកភ្លើងជូនអាជីវករវិញ ដើម្បីបន្តលក់ដូរ ។

លោកអភិបាលខណ្ឌបានបញ្ជាក់ប្រាប់ដល់បងប្អូនជីវករផ្សារឯករាជ្យ២ថា ថៅកែបានយល់ព្រមនូវតម្លៃសេវាអនាម័យ២០ដុល្លាក្នុងមួយខែទៅតាមបងប្អូនចង់បានហើយ ។

តាមអ្វីដែលបងប្អូនអាជីវករចង់បាននោះ នូវតម្លៃ ផ្នែកសន្តិសុខ អានាម័យ ២០ដុល្លាក្នុងមួយខែ ខណៈដែលពួកគាត់ ម្នាក់ៗទិញតូបយកផ្តាច់ជាកម្មសិទ្ធអស់ហើយ លក់ក៏មិនសូវដាច់ទៀត បែជាខាងថៅកែផ្សារមកតម្លើងថ្លៃ ផ្នែកអនាម័យទៅវិញ ធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន ទើបកើតជាកំហឹងខឹងពលរដ្ឋ ខឹងអាជីវករ រហូតដល់បិទទឹក បិទភ្លើងក្នុងផ្សារដូចធ្វើជាចំណាប់ខ្មាំង ។

អាជីវករបានលើកឡើងថាដូចជាជ្រុលពេកហើយ ខឹងគេមិនបង់លុយ ផ្តាច់ទឹក ផ្តាច់ភ្លើង ធ្វើបែបនេះសមដែរឬ តូបលក់ដូរក្នុងផ្សារពួកគាត់ទិញផ្តាច់អស់ហើយ ហេតុអ្វីមកចងកំហឹងជាមួយពួកគាត់បែបនេះ ? ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ