ព្រឹតិ្តការណ៍ថ្មីៗ

និយាយមិនស្តាប់ ប្រាប់មិនតាម តែហ៊ានលេង ប៉ូលីសចាប់ ចាប់មែន!

3 ថ្ងៃ មុន 348 តូ សុផល

ភ្នំពេញ៖ បុរស០៣អ្នកដែលជាអ្នកស្នេហាល្បែងស៊ីសងជល់មាន់ត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាបកាលពីម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១៦ឧសភា២០១៨នៅចំណុចផ្លូវលំភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
អ្នកទាំង៣នាក់

ទី ១ឈ្មោះ ហុក ឆាយ អាយុ៤៣ ឆ្នាំមុខរបរជាងរថយន្តស្នាក់នៅផ្ទះលេខ១២អា ផ្លូវលំភូមិត្រពាំងឈូកសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ទី២ ឈ្មោះលាភ ហៀប អាយុ២៥ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ទី៣ ឈ្មោះ ឈួន នឿ អាយុ៣២ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនក្រុមខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខាងលើកំម្លាំងសនត្ថកិច្ចក៍ចុះ ទៅបង្ក្រាដោយមានអ្នកលេងជាច្រើនប៉ុន្តែសមត្ថកិច្ចដេញចាប់បានតែ៣នាក់ខាងលើ ព្រមទាំងដកហូតម៉ូតូបានចំនួន២គ្រឿងមាន់មួយក្បាលទ្រុងមួយជញ្ជីងថ្លឹងមួយនិងសម្ភារះមួយចំនួន។

បង្ចុប្បន្នអ្នកស្នេហ៍ល្បែងខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ