ព្រឹតិ្តការណ៍ថ្មីៗ

ថន​ តារា​ ល្អូកល្អើនជាមួយស្វាមី​ នៅកណ្តាលឆ្នេរសមុទ្រ

3 ខែ មុន 2314 តូ សុផល

ភ្នំពេញ៖ នេះមិនមែនជាលើកទីមួយទេ​ ដែលតារាស្រី​ អ្នកនាង​ ថន​ តារា​ បង្ហាញភាពស្និទ្ធស្នាល​ អោបរឹតស្វាមី​ បង្អួតភាពផ្អែមល្ហែម​ ដែលធ្វើឲ្យអ្នកគាំទ្រអ្នកនាងច្រណែនមិនតិចនោះទេ។

អតីតពិធីការិនី​ អ្នកនាង​ ថន​ តារា​ ក្រោយពីបានរៀបការ​ជាមួយស្វាមី​និងចេញទៅ​ រស់នៅលើទឹកដីថៃក៏ពិតមែន​ តែនាងមិនដែលឯកកាទេ​ ជារឿយៗសង្កេតឃើញថាស្វាមី​ របស់អ្នកនាងតែងផ្តល់ភាពកក់ក្តៅ​ ស្រលាញ់ថ្នាក់ថ្នម​ មើលថែនាំដើរកម្សាន្ត​ តាមរមណីយដ្ឋានផ្សេងៗ​ មើលទៅរស់នៅសុខសប្បាយ​ មិនចាញ់ព្រះនាងតូចនោះទេ។

រូបថតជាច្រើនសន្លឹកត្រូវបានចែកចាយ​ នៅលបណ្តាញ​ទំនាក់ទំនងសង្គម​ Facebook ដែលស្តែងឲ្យឃើញពីសុភមង្គល​ ដែលតារាស្រីរូបនេះ​ កំពុងមានពេលរស់នៅជាមួយស្វាមីនិងកូនប្រុស​ ដែលមើលទៅជាលក្ខណៈគ្រួសារ​ ដែលពេញបរិបូរ។​ ជាទូទៅស្វាមីរបស់​ អ្នកនាង​តែងនាំអ្នកនាងទៅគ្រប់ទីកន្លែងដែលអ្នកទាំងពីរទៅបណ្តើរគ្នាដូចលលកញីឈ្មោល។

ជាក់ស្តែងថ្មីៗនេះ​ អ្នកនាង​ ស្វាមី​ និងកូនប្រុស​ បានដឹកដៃគ្នាទៅដើរលេងសាងភាពផ្អែមល្ហែម​ នៅឆ្នេរសមុទ្រ​ ប្រទេសថៃ​ ដែលសរបញ្ជាក់ថាក្តីស្រលាញ់របស់អ្នកនាង​ និងស្វាមី​ គឺមិនប្រែប្រួលនោះទេ៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ