ព្រឹតិ្តការណ៍ថ្មីៗ

ពេជ្រ​ អាវីហ្សា​ ចាយទុនធ្វើខួបកំណើតទ្រង់ទ្រាយធំចុងក្រោយ

4 ខែ មុន 690 តូ សុផល

ភ្នំពេញ៖ ស្រីស្អាតច្រមុះស្រួច​ សាច់សរប្រៀបដូចបណ្តូលចេក​ កញ្ញា​ ពេជ្រ​ អាវីហ្សា​ ឬហៅក្រៅថា​ ម៊ី​ បានបង្ហាញភាពលេចធ្លោរបស់ខ្លួន​ គួជាទីចាប់អារម្មណ៍​និងធ្វើឲ្យខ្លួនលេចធ្លោខ្លាំង​ ព្រោះតែកម្មវិធីខួបកំណើតឆ្នាំនេះ​ នាងសម្រេចថាធ្វើចុងក្រោយ​ ពោលឆ្នាំបន្តបន្ទាប់នាងធ្វើធម្មតា​ មិនធំដូចឆ្នាំកន្លងទៅទេ។

នៅក្នុងពិធីខួបកំណើតរបស់​ កញ្ញា​ ពេជ្រ​ អាវីហ្សា​ គម្រប់២៩ឆ្នាំ​ ដែលធ្វើនៅ​ ហាង​ វីហ្វ្រេនបឹងត្របែក​ នៅយប់នេះ​ គឺមានវត្តមានតារាប្រុសស្រីជាច្រើន​ បានអញ្ជើញចូលរួមជូនពរជ័យដល់នាង​ យ៉ាងគគ្រឹកគគ្រេង។

តារាស្រីកញ្ញា​ ពេជ្រ​ អាវីហ្សា​ បានតុបតែងខ្លួន​របស់នាង​ នៅថ្ងៃខួបកំណើតបានលើកសម្រស់នាង​ ឲ្យស្អាតប្រៀបដូច​ ទេពធីតាតូច​ ហើយទន្ទឹមទៅនិងការចាប់អារម្មណ៍ខ្លាំងពីក្រសែភ្នែកអ្នកសារព័ត៌មាន​ និងឆ្លើយតបនិងសំណួរជាច្រើននោះ​ នាងក៏ទម្លាយថា​ ឆ្នាំនេះនាង ចាយ ទុនច្រើនគួសម​ ធ្វើខួបកំណើតដើម្បីជួបជុំមិត្តសិល្បៈ​ និងចង់ប្រកាសថាជាឆ្នាំចុងក្រោយដែលមានពិធីធំដុំរំខានភ្ញៀវ​ តែចាប់ពីឆ្នាំក្រោយនាង​ ធ្វើធម្មតាៗ​ រង់ចាំដល់នាងមានពិធីធំមង្គលការចាំអញ្ជើញភ្ញៀវម្តងទៀត៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ