ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខេត្តកណ្តាល បំបែកសំណុំរឿង គាស់ផ្ទះលួចយកទូរស័ព្ទ ដ៍ធំមួយ ក្រោយសុើបអង្កេត ស្រាវជ្រាវ អស់រយះពេល៣ថ្ងៃ

4 ថ្ងៃ មុន 485 តូ សុផល

ខេត្តកណ្តាល៖ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងករណីលួចមានស្ថានទំងន់ទោស (គាស់ផ្ទះលួចយកទូរសព្ទ័ )ដ៍ធំមួយ បន្ទាប់ពីធ្វើការសុើបអង្កេត ស្រាវជ្រាវ អស់រយះពេល៣ថ្ងៃ។

អនុវត្តន៏នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាស្រ្តដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ឯកឧត្តម បណ្ឌិត ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

ជាក់ស្តែងករណីលួចមានស្ថានទំងន់ទោសមួយដែលកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីថ្ងៃព្រហស្បតិ៏១១រោច ខែពិសាខ ឆ្នាំចសំរិទ្ធសក័ ព.ស២៥៦២ត្រូវនឹង ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មានករណីលួច (គាស់ផ្ទះលួចយកទូរសព្ទ័) មួយកើតឡើងនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់និង កាត់សោរផ្ទះ របស់ ជនរងគ្រោះឈ្មោះ ចេប ចាន់រី ភេទប្រុស អាយុ៣១ឆ្នាំ​ មុខរបរលក់ទូរសព្ទ័ មានទីលំនៅផ្ទះកើតហេតុខាងលើ។
សម្ភារៈបាត់បង់រួមមាន
១-ទូរសព្ទ័ដៃ ប្រហែល៩០ គ្រឿគិតជាទឹកប្រាក់ប្រហែល ១៣០០០ ដុល្លា ។
២-បាត់បងប្រាក់រៀល 0១លាន៥០ម៉ឺនរៀល ប្រាក់ដុល្លា ប្រហែល ៧០ ដុល្លា ។​
សរុបជាទឹកប្រាក់ប្រមាណ ១៣៥០០ដុល្លា។

ប្រភពអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចាក់សោរផ្ទះចោល រួចនាំគ្នាទាំងគ្រួសារទៅចូលរួមមង្គលការបងប្រុសរបស់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ លុះដល់វេលាម៉ោងប្រហែល ១១និង១០នាទីថ្ងៃដដែល ជនរងគ្រោះបានត្រឡប់ មកផ្ទះវិញ ឃើញសភាពរាយប៉ាយក្នុងផ្ទះ ទើបដឹងថា: មានចោរចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះ ទើបគាត់រាយការណ៏មកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅតែម្តង។

ករណីនេះ លោកឧត្តមសេនីយ៍ សំ តុលា​ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានដឹកនាំបញ្ជាផ្ទាល់ ចុះអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតឈានដល់ការកំណត់មុខសញ្ញា ជនសង្សយ័បានមួយចំនួន។

ក្រោមបញ្ជានិងការយកចិត្តទុកដាក់ខ្ពស់ពី លោក ឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងជំនាញ អាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅដឹកនាំចុះប្រតិបត្តិការផ្ទាល់ដោយលោក វរសេនីយ៍ឯក មេការរង ទូច អីុណាន ទទួលការងារព្រហ្មទណ្ឌ បានពុះពារស្វែងរកមុខសញ្ញាជនសង្សយ័តាមបច្ចេកទេសជំនាញ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ កំណត់មុខសញ្ញាបាន និងមានការសម្របសម្រួលកិច្ចនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ តាមដំណាក់កាលនីមួយៗ ដើម្បីពន្លាតសមត្ថកិច្ចដែនដី ដោយមានការសហការល្អ រវាងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខ

សញ្ញាជនសង្សយ័ ទទួលបានលទ្ធផលដូចខាងក្រោម៖

ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ បានចាប់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ភេទប្រុស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយដឹងថាមានសមត្ថកិច្ចតាមចាប់ខ្លួន ជន សង្សយ័ក៏បើកម៉ូតូរត់គេចខ្លួនតែត្រូវកម្លាំងយើងឃាត់ខ្លួនជនសង្សយ័ឈ្មោះគី ប៊ុនអេង ភេទប្រុសអាយុ៣៣ឆ្នាំ (ស្នាក់នៅផ្ទះជួល ភូមិ១សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ) មុខរបរមិនពិតប្រាកដនៅចំណុចស្ពានដែក ភូមិឫស្សី សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

ដកហូតវត្ថុតាងនិងសម្ភារ:ជាប់ខ្លួនមាន: ម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅសេរី០១៤ ស្លាកលេខ ភ្នំពេញ 1CG-1272 និងទូរស័ព្ទចំនួន០៤គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្សយ័បានឆ្លើយសារភាពថា ឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពចូលកាត់សោរ និងគាស់ផ្ទះនៅចំណុចខាងលើចូលយកទូរសព្ទ័ប្រមាណជិត១០០គ្រឿង យកមកចែកគ្នា រួចនាំគ្នាគេចខ្លួនជាបន្ទាប់រហូតដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។​​

បន្តមកទៀតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនជនសង្សយ័ម្នាក់ទៀតឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដកហូតវត្ថុតាងនិងសម្ភារ:ជាប់ខ្លួនមាន: ទូរស័ព្ទដៃចំនួន០១គ្រឿង។

រួចបន្តចុះឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ចំនួន០២បន្ទប់ នៅចំណុចភូមិលេខ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញនិងចាប់យកវត្ថុតាងរួមមាន៖

១.ទូរសព្ទ័ដៃចំនួន ៤៤ គ្រឿង
-ម៉ាក Iphon​ ចំនួន ០២ គ្រឿង
-ម៉ាក Samsung ចំនួន ០១ គ្រឿង
-ម៉ាក Huawei ចំនួន ១៥ គ្រឿង
-ម៉ាក Hiya ចំនួន ០៥ គ្រឿង
-ម៉ាក Moto ចំនួន ០៣ គ្រឿង
-ម៉ាក Camfone ចំនួន ០៤ គ្រឿង
-ម៉ាក Nokia អ៊ិនចុចពិល ចំនួន ០៦ គ្រឿង នឹង Nokei ថាច់០២ គ្រឿង
-ម៉ាក Meizu ចំនួន ០៥ គ្រឿង
-ម៉ាក Telego ០១ គ្រឿង ។

នៅវេលាម៉ោង​២០ និង០០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល ស្រុកអង្គស្នួល និងអាជ្ញាធរដែនដី បានធ្វើការឃាត់ខ្លួនជនសង្សយ័ពីរនាក់បន្ថែមទៀត

ទី១. ឈ្មោះស្រី ចាន់រ៉ា ភេទស្រី អាយុ​៣៤ឆ្នាំ មុខរបរមេផ្ទះ (អតីតប្រពន្ធជនសង្សយ័ គី ប៊ុនអេង) ពីបទទទួលផលចោរកម្ម។

ទី២. ឈ្មោះ ចំរើន រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ (ប្តីចុង)ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង នៅចំណុចផ្ទះជួល បន្ទប់លេខBO 04 ភូមិថ្នល់ទទឹងឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ការឃាត់ខ្លួននេះដោយដឹងថាពីរនាក់ប្តីប្រពន្ធ ជាមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀននិងទទួលផលចោរកម្ម (ករណីខាងលើ) កម្លាំងជំនាញបានសុំការអនុញ្ញាតិពីសាមីខ្លួនជាម្ចាស់បន្ទប់ ដោយមានការចូូលរួមពីម្ចាស់ផ្ទះជួលនិងអាជ្ញាធរដែនដី ពិសេសដោយមានការយល់ព្រមពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការឆែកឆេរបន្ទប់ជួលជាក់ស្តែងឃើញជនសង្សយ័ឈ្មោះចំរើន រតនា កំពុងជក់គ្រឿងញៀន ជាលទ្ធផលយើង រកឃើញនិងចាប់យកវត្ថុតាងរួមមាន៖

១.គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ និងសម្ភារ:ប្រើប្រាស់គ្រឿងញៀន

២.ដាវសាមម៉ារ៉ៃចំនួន០១ដើម និងស្នាប់ដៃចំនួនមួយ។ ដោយឡែកទូរសព្ទ័០១គ្រឿង និង​ipad មីនី០១គ្រឿង ដែលប្តីដើម(គី ប៊ុនអេង)លួចពីជនរងគ្រោះ(ចេប ចាន់រី) យកមកឲ្យខ្លួួននោះ គឺទូរសព្ទ័យកទៅលក់នៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់៣០ដុល្លា និងipad មីនី ០១គ្រឿង ខ្លួនឲ្យទៅកូនប្រុសនៅរាជធានីភ្នំពេញទុកប្រើ ។

នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល រាជធានីភ្នំពេញ សហការគ្នា នាំ ជនសង្សយ័ឈ្មោះគី ប៊ុនអេង ទៅចង្អុលបង្ហាញម្ចាស់ទីតាំងទទួលផលចោរកម្ម (ទិញទូរសព្ទ័) នៅរាជធានីមួយចំនួន តែពុំបានសម្រេច ។

ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ មិនគិតថ្ងៃ ឬយប់ ជាបន្តបន្ទាប់រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញនិងចាប់យកវត្ថុតាង (ទូរសព្ទ័ដៃ) ជារបស់ជនរងគ្រោះបានចំនួន​៤៤គ្រឿងនិងបានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប្រគល់ជូនជនរងគ្រោះវិញទាំងអស់។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងជំនាញឃាត់ខ្លួន និងកំពុងបន្តនិតិវិធីដើម្បីចាត់ការតាមផ្លូវច្បាប់​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ