ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីអាណាថា ដើរដេកត្រាច់ចរ មុខព្រលានយន្តហោះពោធិ៍ចិនតុង ស្រែកផ្អើល កាណាល់វិទ្យុទាក់ទងប៉ូលីស

1 សប្តាហ៍ មុន 659 តូ សុផល

ភ្នំពេញ ៖ ត្រូវបានគេប្រទះឃើញតាំងពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨មកម្លេះ ដេកចិញ្ចើមផ្លូវជប់របងព្រលានយន្តហោះពោធិចិនតុង

ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ក្នុងសភាពស្លេកស្លាំង មានតែស្បែកដណ្តប់ឆ្អឹង វាលខ្យល់ ភ្លៀង ទើបនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចហៅនាំទៅប្រគល់ឲ្យ អាជ្ញាធរសង្កាត់ ដើម្បីរងចាំប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ច ។

តាមពលរដ្ឋលក់ដូរក្បែរនោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ស្រ្តីខាងលើត្រូវបានគេដឹកតាមម៉ូតូកង់បី មកដាក់ទម្លាក់ឲ្យចុះទីនេះ ឃើញហុចទាំងលុយចំនួន៥មុឺនរៀលឲ្យទៅស្រ្តីខាងលើទៀតផង ទោះជាពលរដ្ឋសាកសួរក៏ស្រ្តីខាងលើមិននិយាយស្តីដែរ តែបើអ្នកបើកម៉ូតូកង់បីវិញ បែជាអះអាងថា ជាប្រពន្ធគាត់ទេ ឲ្យជួយមើលផង បន្តិចទៀតគាត់នឹងមកទទួលទៅវិញ ថាហើយបើកម៉ូតូកង់បីចាកចេញទៅបាត់ រហូតមកដល់ល្ងាចថ្ងៃទី១៦ នេះទៅហើយ នៅតែមិនឃើញបុរសដែលអះអាងថាជាប្តីមកទទួលយកគាត់ទៅវិញ ឃើញនៅក្រោមតំណក់ទឹកភ្លើង ដេកហាលថ្ងៃ ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

ស្រ្តីអនាថាខាងលើ ត្រូវបានសមត្ថកិច្ច នាំយកទៅប្រគល់ឲ្យអាជ្ញាធរសង្កាត់កាកាប១ ដើម្បីរងចាំប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៕

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់