ព្រឹតិ្តការណ៍ថ្មីៗ

ប្លុងរថយន្តកុងទីន័រ៥ថ្ងៃ មុខសាលាសង្កាត់ចោមចៅ៣ អត់ដឹងម្ចាស់ទៅណា?

5 ថ្ងៃ មុន 101 តូ សុផល

ភ្នំពេញ ៖ រថយន្តកុងតៃន័រមួយគ្រឿង ម៉ាក DAEWOO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2775

ត្រូវបានគេប្រទះឃើញចំនួន៥ថ្ងៃកន្លងមកហើយ ដែលគេយកមកផ្លុងចោល នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនលក់គ្រឿងចក្រ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រកម្ចាស់មិនឃើញនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ខាងសន្តិសុខក្រុមហ៊ុន លក់គ្រឿងចក្រ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវរកម្ចាស់ ។

តាមសន្តិសុខយាមប្រចាំនៅក្រុមហ៊ុនលក់គ្រឿងចក្រ បានឲ្យដឹងថា រថយន្តមួយគ្រឿងខាងលើឃើញបើកយកមក ចតទុកចោលលើផ្លូវបេតុងជាប់សួន ចិញ្ចើមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨មកម្លេះ អ្នកបើកបរក្រោយពីឈប់រថយន្តហើយ សូម្បីតែកញ្ចក់ទ្វារមិនបិទផង ហើយដើរចាកចេញទៅបាត់ រងចាំម្ចាស់មកយកវិញ មួយថ្ងៃបាត់ ២ថ្ងៃបាត់ រហូតមកដល់ល្ងាចថ្ងៃនេះទៅហើយ នៅតែមិនឃើញម្ចាស់មកយករថយន្តចេញទៀត ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ដើម្បីស្រាវជ្រាវរកម្ចាស់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ