ព្រឹតិ្តការណ៍ថ្មីៗ

ដឺដងដាក់គ្នាទាំងព្រឹក ម្នាក់បែកក្បាលចូលពេទ្យម្នាក់រត់គេចខ្លួន

6 ខែ មុន 496 តូ សុផល

ភ្នំពេញ៖បុរសម្នាក់រងរបួសរយ៉ះក្បាលទាំងព្រឹកខណះមានទំនាស់ដឺដងគ្នាជាមួយអ្នកជិតខាងជនបង្កក្រោយវាយហើយកេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១៦ ឧសភា២០១៨នៅផ្លូវEក្នុងបុរីពិភពថ្មីឈូក មាសភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

បុរសរងរបួសឈ្មោះសិទ្ធ សុគន្ធ ហៅ ពន្លកអាយុ៥៣ឆ្នាំមុខរបរកងទ័ពអាកាស ស្នាក់ផ្ទះលេខ១០៣ផ្លូវEបុរីពិភពថ្មីឈូកមាសភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ចំណែកអ្នកបង្កមិនត្រូវបានស្គាល់ឈ្មោះស្នាក់នៅផ្ទះទល់មុខគ្នាជាមួយជនរងគ្រោះ។

តាមសំដីអ្នករងគ្រោះបានប្រាប់ថាតាមពិតគាត់និងជនបង្ករមិនដែលមានទំនាស់អ្វីឡើយហើយក៍មិនដឹងថាជនបង្ករគុំគួនគាត់រឿអីដែលបុរសរងគ្រោះបានប្រាប់ទៀតថាកន្លងមកជនបង្ករអោយតែឃើញគាត់តែងតែធ្វើជាសំឡេងឆ្កែមកព្រូសដាក់គាត់ហើយគាត់តែតែដឺដងទៅវិញដោយធ្វើជាសំឡេងដេញឆ្កែៗវិញ។លុះដល់ព្រឹកកើតហេតុពេលដែលគាត់នៅក្នុងផ្ទះស្រាប់តែឮសំឡេងបុរសខាងលើមកធ្វើជាឆ្កែព្រូសនៅមុខផ្ទះគាត់ក៍ស្រែកដេញពីក្នុងផ្ទះហើយក៍ស្ងាត់វិញពេលនោះគាត់បានបើកទ្វាផ្ទះចេញមកមើលក៍ត្រូវបុរសបង្កកាន់សោរចាក់ចង្កូតរថយន្តប្រវែងប្រហែលកន្លះម៉ែត្រមកវាយក្បាលគាត់បណ្តាលអោយរយ៉ះបែកឈាមហើយជនបង្ករបានរត់ចូលផ្ទះវិញបាត់ទៅ។

ពាក់ព័ន្ធករណីហឹង្សាខាងលើនេះយើងមិនអាចទំនាក់ទំនងសួរហេតុផលពីបុរសជាជនបង្ករបានឡើយខណះសមត្ថកិច្ចចុះមកដល់ផ្ទះជនបង្ករខាងលើបានរត់កេចខ្លួនបាត់ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានបានស្គាល់អត្តសញ្ញាណ
ហើយ។

បច្ចុប្បន្នបុរសរងរបួសកំពុងសំរាកព្យាបាលនៅក្នុងក្លីនិកឯកជននៅក្បែកន្លែងកើតហេតុដោយរងចាំងស្រួលបួលទើបទៅដាក់ពាក្យបណ្តឹងតាមក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ