ព្រឹតិ្តការណ៍ថ្មីៗ

ជនអនាថាដេកដួលតាមផ្លូវ រថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបានស្លាប់បាត់ជីវិត

4 ខែ មុន 24 តូ សុផល

ភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ត្រូវបានប្រទះឃើញដើរដេកដួលតាមផ្លូវក្នុងសភាពមានជម្ងឺប្រចាំកាយ

ត្រង់ចំណុចលើចិញ្ចើមផ្លូវបេតុង ក្បែររោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុងជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយបញ្ជូនបន្តទៅមណ្ឌលសុខភាពឈ្មួញ ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ រហូតមកដល់វេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះជនរងគ្រោះបានស្លាប់បាត់ជីវិតទៅហើយ ។

តាមគ្រូពេទ្យគ្រាន់តែប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ឡុង ឡាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មិនដឹងផ្ទះសម្បែង សាច់ញាតិនៅដល់ណា ។

តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនរងគ្រោះក្រោយពីដឹកបញ្ជូនមកមណ្ឌលសុខភាពសង្កាត់ឃ្មួញ កាលពីរសៀលថ្ងៃម្សិលមុិញ រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា នេះជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយសមត្ថកិច្ចជំនាញ គ្រូពេទ្យចុះទៅពិនិត្យ កោសល្យវិច័យ ឃើញមានស្នាមជាំលើភ្នែកសងខាងដៃ ក ភ្លៅជាំសងខាង ជើងសងខាងនិងក្បាល ចំពោះការសន្និដ្ឋានយ៉ាងណានោះមិនទាន់សម្រេចនៅឡើយ ហើយសពដឹកយកទៅតំកល់ទុកនៅវត្តឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចសូមអំពាវនាវ ដល់សាធារណជនដែលបាត់បងប្អូន សាច់ញាតិ ដូចមានភិនភាគខាងលើ មេត្តាអញ្ជើញទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ