ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់និងរបួសស្រាលម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត

2 ខែ មុន 136 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង

១ករណីរវាងរថយន្តនិងរថយន្តបណ្តាលអោយស្លាប់តៃកុងម្នាក់និងម្នាក់ទៀតរបួសស្រាល។

ករណីនេះបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា:មានរថយន្តពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាម៉ាកនីសាន់ ប្រភេទធន់ធំ ស្លាកលេខ ភ.ព ០២០៥និង១គ្រឿងទៀតម៉ាក អាសុីណា ពណ៌សបើកបរដោយឈ្មោះ ហេង សុខអេង(ស្លាប់់)រីឯរថយន្តបង្កក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវនគរបាលស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយនៅពេលក្រោយ រីឯសពរងគ្រោះ(ស្លាប់)នគរបាលប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ