ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ឡើងលើផ្ទះគេយកកាំបិតវះខោក្មេងស្រីប៉ុនប៉ងរំលោភបងប្រុសទៅទាន់វាយស្ទើក្ស័យ

7 ខែ មុន 389 តូ សុផល

បាត់ដំបង៖បុគ្គលម្នាក់ឈ្មោះវ៉ាន់ គឹម ស្រស់ ភេទប្រុស អាយុ២៦​ឆ្នាំ ជាអតីតសន្តិសុខសាលាអន្តរជាតិ (យូ.អេស.អេ) សាខាផ្សារថ្មី ក្រុងបាត់ដំបង

ជាទំពាំងស្អុយ កែមិនឡើង ប្រព្រឹត្តទង្វើថោកទាប ចូលចិត្តរំលោភនិងអង្អែលប្រដាប់ភេទ កុមារីជាសិស្សសាលាខាងលើដោយលួងអោយលុយចាយឬទិញស្ករគ្រាប់អោយញុំ។

ជនសង្ស័យត្រូវបានបងប្រុសកុមារីរងគ្រោះឃើញទាន់វាយយ៉ាងចាស់ដៃបន្ទប់មកនគររបាលកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបងបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តកណ្តាល ក្នុងភូមិរំចេក៤ សង្កាត់រន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួររំលឹកផងដែរដល់មាតា បិតាគ្រប់រូប ត្រូវប្រុងប្រយ័ត្នផង ដោយសារថ្មីៗស្ថាប័នឯកជនមួយចំនួនមានគ្រូបង្រៀនជាជនបរទេសបានប្រព្រឹត្តដូចបុរសខាងលើប៉ុន្តែពួកគាត់មិនហ៊ានប្តឹងព្រោះខ្លាចអាប់អោនកិត្តិយសក្រុមគ្រួសារ។

បច្ចុប្បន្នជនសង្ស័យត្រូនគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់កំពុងសាកសួរនិងកសងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!