ព្រឹតិ្តការណ៍ថ្មីៗ

មិនបានមើលពិតជាស្តាយក្រោយ សង្គ្រាមពាក្យសម្តីរវាង ចៅហ្វាយខណ្ឌ Vs ពលរដ្ឋ (វីដេអូ)

5 ខែ មុន 1982 តូ សុផល

ភ្នំពេញ៖ បណ្តែតបណ្តោយក្លាយជាជម្ងឺមហារីក ដំណាក់កាលចុងក្រោយ បានប្រឹងព្យាបាល ម្តេចនឹងជា?បញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយ និងការលក់ដូរលើផ្លូវ យូរៗនឹកឃើញធ្វើម្តង លទ្ធផលគឺ ចឹងឯង! ក្នុងនាមជាអាជ្ញាធរ ឬ សមត្ថកិច្ចពាក់ព័ន្ធ និងអ្នកធ្លាប់ទទួលបានផលប្រយោជន៍ សង្ឃឹមថារីករាយទទួលយក ហយព្យយាមដោះស្រាយ។

ខណះពេលដែលក្រុមការងារចំរុះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមនបានបន្តចុះកាត់សំយ៉ាងរៀបចំសណ្តាប់ធ្នាប់ និងណែនាំ ការលក់ដូរលេីចិញ្ចេីមផ្លូវ ដេីម្បីអោយប្រជាពលរដ្ឋអនុវត្តន៍ច្បាប់ នៅលេីបណ្តោយផ្លូវ ១៩៣កែងផ្លូវ២៩៨ នឹងដល់ផ្លូវ៣១០ ជុំវិញជ្សារអូឡាំពិត ក្នុងសង្កាត់ទូលស្វាយព្រៃទី០១ ក្នុងខណ្ឌចំការមន មានប្រជាពលរដ្ឋម្នាក់សំដែងការមិនពេញចិត្តស្រែកឡូឡា ខឹងសម្បារ ថាអាជ្ញាធរខណ្ឌបំពានមកលើគាត់ ថែមស្រែកថា គាត់ទះទ្រូងប្រាប់លោកព្រុំ សំខាន់ថា ជាកូនចៅអ្នកច្បាប់ សុខ ទូច (អ្នកច្បាប់ប៉ះអ្នកច្បាប់ឈ្លោះគ្នាបែកផ្សែង)។

ទស្សនាវីដេអូខាងក្រោម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ