ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា

3 ខែ មុន 828 តូ សុផល

ខេត្តកំពត៖ កាលពីព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមជាអធីបតីក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តក្រូចឆ្មារ ស្ថិតក្នុងភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមលោកយាយ លោកតា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូមេត្តាអញ្ជើញចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដែលសន្យាពិត ធ្វើពិត ឃើញពិត ដើម្បីបំពេញកត្វកិច្ចជាប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ាណែត កបន្តថា យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារនូវសន្តិភាពអោយបានគង់វង្សនិងប្រឆាំងដាច់ខាតគ្រប់ចលនាណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា ដែលសន្តិភាពនេះគឺបានមកដោយការលំបាក ដោយការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់វីរៈជនស្នេហាជាតិនៃយើង ហើយត្រូវចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រធាន និងជាប្រមុខដឹកនាំប្រទេសជាតិបន្តទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើររចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គដែលខិតខំនៅក្នុងការកសាងសមិទ្ធផលដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងវិស័យ សាសនា ព្រោះរដ្ឋាភិបាលយើងលើកទឹកចិត្តប្រជាពលរដ្ឋ និងលើកទឹកចិត្តគ្រប់សាសនា ប៉ុន្តែរាជរដ្ឋាភិ បាលមានកំណត់នៅក្នុងថវិកាណាមួយ ដោយរាជរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវនៅក្នុងវិស័យផ្សេងៗទៀត ដូចជា សុខាភិបាល អប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ទៃទៀត។

ឯកឧត្តម បន្តថា ចំពោះវិស័យ សាសនា ទីវត្តអារាមនានា បានកសាងច្រើនណាស់និងនៅគ្រប់កន្លែងទាំងអស់។ ដូចនេះប្រសិបើគ្មានការចូលរួម ការខិតខំរបស់ព្រះតេជគុណក្នុងការគៀងគង នូវសម្បុរសជន គ្រប់ស្រទាប់វណ្ណៈទេនោះ សមិទ្ធផលទាំងនេះក៏មិនបានចេញជារូបរាងបែបនេះដែរ។ ប្រពៃណីនៃការចែករំលែក បើយើងម្នាក់ៗគិតតែទុកក្នុងដៃរបស់ខ្លួនមិនបែងចែកខ្លះក៏វាមិនកើត ត្រូវតែបើកចិត្តបអោយទូលំទូលាយខ្លះ ជាពិសេសការធ្វើបុណ្យដាក់ទានវាជាចំណែកមួយក្នុងការជួយសំរួលជីវភាពនៃទីវត្តអារាមផងដែរ ការមានទឹកចិត្ត ចំនុចនេះសំខាន់ខ្លាំងណាស់ មានកំលាំងចិត្ត អ្វីៗដើរទៅបានយ៉ាងល្អប្រពៃ មនុស្សម្នាក់ៗ រីកចំរឿនទៅមុខបានគឺដោយសារកំលាំងចិត្តរុញច្រាន ក៏ដូចជា មានលទ្ធភាព មានលុយហើយតែគ្មានចិត្តធ្វើបុណ្យក៏ទៅមិនរួចដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ