ព្រឹតិ្តការណ៍ថ្មីៗ

ផឹកប៉ះស្រាឆ្ងាញ់ ម្តាយស្តីថាតិចតួចចងក ស្លាប់បាត់!

2 ខែ មុន 927 តូ សុផល

ខេត្តកណ្តាល៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា មានករណីអត្តឃាត (ចងក សម្លាប់ខ្លូន) បង្កអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធសក័ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោង៧ និង១០នាទី ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ ៖ឈ្មោះ ខាន់ ចាន់ធូ ភេទ ស្រី អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ចាតិ ខ្មែរ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

ប្រភពអោយដឹងថា កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ វេលា ម៉ោង ២១ និង ៤៥ នាទី ឈ្មោះ ខាន់ ចាន់ធូ ភេទស្រី អាយុ ១៦ឆ្នាំ បានផឹកស្រាជាមួយមិត្តភិត្តនៅខាងមុខផ្ទះ រួចម្តាយបានស្តីបន្ទោសអោយថា ខ្លួនជាស្រីផឹកសុី ថ្មើរនឹងមិនទាន់ចូលផ្ទះទៀត ហើយក៍នាំគ្នាចូលផ្ទះដេកជាធម្មតាលុះដល់ថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤ និង១៥នាទី ម្តាយជនរងគ្រោះបានទៅផ្សារទិញ អីវ៉ាន់ដូច សព្វដងរហូតម៉ោង៧ និង ១០នាទី ម្តាយបានត្រលប់មកដល់ផ្ទះ មិនឃើញកូនក៍ទៅបើក ទ្វាហៅជនរងគ្រោះបីទៅបួនដងនៅមិនបើកទៀត ម្តាយបានចូលតាម ទ្វាក្រោយស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ រួចក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលបន្ទាយដែក។

ក្រោយពីទទួលបានពត៌មានកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំចុះធ្វើការពិនិត្យសាកសពនិងបានបញ្ជាក់ថា សពពិតជាស្លាប់ដោយ សារចងក ពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ