ព្រឹតិ្តការណ៍ថ្មីៗ

សម្លាប់បងបង្កើត ក្នុងថ្ងៃមង្គលការកូនពូ

3 ខែ មុន 4547 តូ សុផល

កំពង់ស្ពឺ៖ ថ្ងៃរៀបពិធីមង្គលការកូន ក្មួយបង្កើត បែរជាបងប្អូនបង្កើតជាម្ចាស់កម្មវិធីបង្កជម្លោះប្រើអំពើរហឹង្សា វាយមួយកណ្តាប់ដៃ ទៅលើផ្ទៃមុខរបស់បង ដួលខ្ពោកស្លាប់ភ្លាមៗនៅកន្លែង ប៉ូលីសចុះទៅឃាត់ខ្លួនប្អូនប្រុសជាជនដៃដល់ភ្លាមនាំទៅផ្នែកជំនាញអធិការដ្ឋាន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពិធីមង្គលការកូនខាងលើ ក្លាយទៅជារឿងសោកសៅក្នុងគ្រួសារ ម្ចាស់ដើមការឈ្មោះ លឹម មុំ ភេទស្រី អាយុ៤៨ឆ្នាំ ប្អូនប្រុសឈ្មោះ លឹម ពឺន អាយុ៤៦ឆ្នាំ ជាជនរងគ្រោះ (ស្លាប់) និងប្អូនប្រុសម្នាក់ទៀត ឈ្មោះ លឹម ពៅ អាយុ៣៥ឆ្នាំ ជាជនដៃដល់ ។

តាមនគរបាលបានឲ្យដឹងថា ខណៈដែលចូលរោងពិធីមង្គលការកូនស្រ្តីឈ្មោះ លឹម មុំ ឈានមកដល់ក្នុងថ្ងៃនេះ ទៅតាមវេលាបានកំណត់ ចូលរួមពីសំណាក់បងប្អូន ញាតិមិត្តជិតឆ្ងាយ ហើយវត្តមានប្អូនៗប្រុសរបស់ស្រ្តីម្ចាស់ដើមការក៏មកចូលរួម ពិធីមង្គលការក្មួយដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ បងប្អូនបង្កើតរបស់ម្ចាស់ដើមការ កើតទំនាស់ទាស់សម្តីគ្នា ឈានដល់ប្អូនប្រុសឈ្មោះ លឹម ពៅ ប្រើកណ្តាប់ដៃវាយទៅលើផ្ទៃមុខបងប្រុសខ្លួនបង្កើតឈ្មោះ លឹម ពឺន ដួលផ្ងាកទៅលើរទេះគោយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង បង្កឲ្យផ្អើលឆោឡោ ពេញរោងពិធីមង្គលការ ពលរដ្ឋក្នុងភូមិរកសឹងមិនជឿ ត្រូវបានសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនជនដៃដល់ នាំទៅផ្នែកជំនាញអធិការដ្ឋានស្រុក កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ