ព្រឹតិ្តការណ៍ថ្មីៗ

មិនប្រយែងខ្លួនអាត់ បាត់កុំស្តាយ ចូលម៉ាស្សាហាង យុីហោ១៦៨ ត្រូវអូនៗលួចលុយអស់!

5 ថ្ងៃ មុន 548 តូ សុផល

ភ្នំពេញ ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ ខណៈដែលមិនស្រួលខ្លួនទៅចូលហាងម៉ាស្សាមួយកន្លែងស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ យុីហោ១៦៨ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង២ និង៣០នាទីអធ្រាត្រចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ម៉ាស្សារួចរាល់ហើយ បន្ថែមរួមភេទ ទូទាត់លុយគ្រប់ចំនួនកំណត់ អូសម៉ូតូទៅចាក់សាំងទើបដឹងថាបាត់លុយ៨មុឺនរៀល ទៅសួរនាំវិញមិនបាន មានតែទៅប្តឹងប៉ូលីសផ្អើលទាំងយប់ ។

តាមសម្តីបុរសខាងលើសុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថាក្រោយបញ្ចប់ការផឹកសុីជាមួយមិត្តភ័ក្រ នៅវេលាម៉ោងខាងលើមិនស្រួលខ្លួនចូលទៅហាងម៉ាស្សាយុីហោ១៦៨ ស្ថិតនៅទីតាំងខាងលើក្នុងតម្តៃ៣ដុល្លារ ម៉ាស្សា កោសជប់រួចរាល់ នារីម៉ាស្សាបញ្ចុះបញ្ចូល ត្រូវរ៉ូវគ្នារួមភេទក្នុងតម្លៃបន្ថែម៥មុឺនរៀលទៀត ហើយក្រោយពីប្រតិបត្តិការរួចរាល់ហើយ ជូនលុយទៅតាមការកំណត់និយាយគ្នាត្រូវពីមុនមក មិនបានចាប់អារម្មណ៍ អូសម៉ូតូជិះចេញ ទៅចាក់សាំងក្បែរនោះ លូកទាញយកលុយពីហោប៉ាវម្ខាងទៀត ស្រាប់តែបាត់អស់រលីងលុយ៨មុឺនរៀល មិនអស់ចិត្ត ដឹងថាចូលម៉ាស្សាមានអ្នកបន្លំលួច ទើបត្រឡប់ចូលទៅសាកសួរ ត្រូវបាននារីខាងលើ ដេញចេញ ហាមមកសួរនាំ រួចរាល់ហើយចេញទៅ ខឹងពេក ម្យ៉ាងនឹកថា សូម្បីតែលុយ៨មុឺន រៀលក៏មិនលើកលែង លួចយកទៅអស់រលីង រត់ទៅប្តឹងសមត្ថកិច្ច ចុះទៅសាកសួរនាំទើបស្រ្តីម៉ាស្សាខាងលើប្រគល់លុយគ្រប់ចំនួនឲ្យវិញ ។

តាមសមត្ថកិច្ចឲ្យដឹងថា ផ្ទះកោសជប់ ម៉ាស្សាខាងលើ កាលពី១ខែមុនបង្កើតរឿង លួចលុយភ្ញៀវអស់៣៥០ដុល្លារម្តងមកហើយ ជនរងគ្រោះឆោរឡោប្តឹងសមត្ថកិច្ចទាមទារសំណងបាន ២៥០ដុល្លារមកវិញ មិនរាងចាល មកដល់លើកនេះនៅតែបង្កបញ្ហាទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ