ព្រឹតិ្តការណ៍ថ្មីៗ

ហាងកោសជប់បង្គប់សេវាផ្លូវភេទមានយូរហើយ!ហេតុអ្វីសម្ថកិច្ចទើបតែដឹង?

2 ខែ មុន 426 តូ សុផល

បាត់ដំបង៖ហាងម៉ស្សា កោសជប់បង្គប់សេវាភេទពេញក្រុងបាត់ដំបង និងមានទីតាំងមួយចំនួនប្រើប្រាស់ថ្នាំញៀន

ដោយមិនខ្លាចសមត្ថកិច្ចដោយសារគេបង់លុយដាក់ខែជាប្រចាំទើបសមត្ថកិច្ចមើលរំលង។

កម្លាំងនគបាលខេត្តបាត់ដំបងចុះបង្ក្រាបទីតាំងជាច្រើនកន្លែងកាលពីយប់ថ្ងៃអាទិត្យទី១៣​ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុុងបាត់ដំបងនិងឃាត់ខ្លួនមនុស្សចំនួន៣៤នាក់។

ការបង្ក្រាបទីតាំងកោសជប់ទាំងអស់នេះធ្វើអោយពលរដ្ឋមួយចំនួនរិះគន់ថា:សមត្ថកិច្ចគួរបង្ក្រាបអោយអស់មិនគួរបង្អើលធ្វើលំៗនោះទេ រីឯទីតាំងធំៗក៍ត្រូវតែចាប់ដែរទើបស្មើភាពគ្នា។

ដោយឡែកនៅសល់ទីតាំងដ៍ធំមួយទៀតដែលកំពុងដំណើរការរៀងងរាល់យប់ស្ថិតនៅផ្លូវលេខ៣ ល្បីថា:ជាទីតាំងរបស់អ្នកមានអំណាចបុណ្យស័ក្តិធំ៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ