ព្រឹតិ្តការណ៍ថ្មីៗ

ព្រះសង្ឃធ្វើគត់ព្រះកាយលើដើមឈើ

5 ថ្ងៃ មុន 340 តូ សុផល

កំពង់ស្ពឺ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព .ស២៥៦២ ត្រូវថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨

វេលាម៉ោងប្រមាណ ជាង១០យប់ ដោយព្រះសង្ឃ និងប្រជាពលរដ្ឋ បានប្រទេះឃើញ ព្រះសង្ឃមួយអង្គធ្វើ អត្តឃាតដោយ(ចងករ)នៅលើមែកឈើនៅវត្តទំពូងខាងជើង ស្ថិតនៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមប្រភពព័ត៌មានឱ្យដឹងថា ព្រះសង្ឃដែលធ្វើអត្តឃាតព្រះកាយនេះមានព្រះនាម ទឹម ម៉ៅ មានព្រះជន់៨១វស្សាគង់នៅក្នុងវត្តកើតហេតុខាងលើ ។

បើតាមប៉ូលិសដែលចុះធ្វើកោសល្យវិច័យបានបញ្ជសក់ថា ព្រះសង្ឍខាងលើនេះអ្វើអត្តឃាតព្រះកសយដោយ បានយកខ្សែភ្លើងប្រវែង ២ម៉ែត្រ ទៅចងនៅលើដើមអំពិលជិតកុដិរបស់លោកផ្ទាល់ដែលមានកម្ពស់ ៣ម៉េត្រ។

ប៉ូលិសបញ្ជាក់ថា មូលហេតុព្រះអង្គមា នេះមានជំងឺប្រចាំកាយ និងមានព្រះជន្មជរាទៀតផង។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី នៅក្នុងវត្តនេះតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ