ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

6 ថ្ងៃ មុន 139 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៧:00នាទី កំលាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌព្រែកព្នៅ

ឃាត់ខ្លួនបាន ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវបេតុងមុខបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពួកគេទាំង ០២នាក់ មាន៖

១/ ឈ្មោះ ផាន សុភ័ក្ត ភេទប្រុស អាយុ ២៤ឆ្នាំ
២/ ឈ្មោះ សឿន រាជសី ហៅយក្ស ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកសំណង់រស់នៅភូមិព្រៃផ្ចឹកឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល(ជាអ្នកកាន់គ្រឿងញៀន)។

បច្ចុប្បន្ន ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

#PhnomPenhGRK

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ