ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះបាញ់ផ្តាច់ជីវិត២នាក់ របួស៣នាក់ នៅស្រុកបន្ទាយអំពិល

7 ខែ មុន 223 តូ សុផល

ឧត្តរមានជ័យ ៖ កាលពីម្សិលមិញថ្ងៃអាទិត្យថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៨ វេលាមោង៣និង៣០ នាទីរសៀល

មានករណីរន្ទះបាញ់ ប្រជាពលរដ្ឋ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល បណ្តាយអោយមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ ៣ នាក់ ។

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានឲ្យដឹងនារសៀលថ្ងៃច័ន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨នេះថា ករណីបាតុភូរន្ទះបាញ់សម្លាប់មនុស្ស ២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់កាលម្សិលមិញ ១ ឈ្មោះសុង ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (ស្លាប់នឹងកន្លែង) ២ ឈ្មោះ ឈៀត ជួប ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល(ស្លាប់នឹងកន្លែង)ត្រូវជាកូន ៣ ឈ្មោះ សែ ឈៀត ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស) ត្រូវជាឪពុក ៤ ឈ្មោះ ឈៀត ណាន់ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស់) ត្រូវជាកូន ៥ ឈ្មោះ ម៉ោញ ម៉េត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស់)។

លោកស្នងការបញ្ជាក់ថា មូលហេតុ ជនរងគ្រោះទៅភ្ជួរស្រែ ហើយមានភ្លៀងធ្លាក់ក៍នាំគ្នាទៅចូលជ្រកក្រោមដើមឈើ ក៍ត្រូវរន្ទះបាញ់មកចំក្រោមដើមឈើនោះតែម្តង បណ្តាល់ឱ្យស្លាប៎២នាក់ របួស៣នាក់។ ករណីនេះ ជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យខេត្តបន្ទាយមានជ័យ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី។

ក្នុងនោះ លោកស ថាវី អភិបាលខេត្តបានបានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ព្រោះមាតុភូធម្មជាតិឆ្នាំនេះកាចណាស់ នៅពេលមានខ្យល់ ភ្លៀង ត្រូវរកន្លែងណាមានសុវត្ថិភាព ។ ជាមួយគ្នានេះលោកអភិបាលខេត្តបានអោយក្រុមការងារនាំយកអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្ត ជូនដល់គ្រួសារសព ២ គ្រួសារ ក្នុង១ គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មី ២កេះ ទឹកស៊ីអ៊ីវ ០២យួរ និងថវិកា ៦០ម៉ឺនរៀល ដោយឡែកជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរបង្អែកខេត្តដើម្បីសាកព្យាបាល ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!