ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់ ! ប្តីប្រពន្ធនិងកូនប្រុសស្រី២នាក់ស្លាប់គួរអោយអាណោធអាធ័ម

3 ខែ មុន 1640 តូ សុផល

ឧត្តរមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសស្រី២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហរតុ គួរអោយអាណោធអាធ័មបំផុតនា
ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់

ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូចកាមារីបាឡែន បុកជាមួយម៉ូតូជិះគ្នា៤ ក្នុងទិសដៅច្រាសគ្នាពីកើត នៅលិច នៅលើកំណាត់ផ្លូវជាតិលេខ ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលអោយមនុស្សប្រុសស្រីចំនួន ៤នាក់ស្លាប់ ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា អ្នកបើករថយន្តកាមារីបាឡែន ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2K-6462 បើកបរដោយឈ្មោះស្រីម វី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស) បុកគ្នាជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-5202 អ្នករួមដំណើរប្រុសស្រីចំនួន ៤នាក់ស្លាប់នៅកន្លែងកើតហេតុ ពុំទាន់រកឃើញអត្តសញ្ញានៅឡើយទេ។

សមត្ថកិច្ចបន្តថា ករណីខាងលើនេះក្នុងស្ថានភាពផ្លូវលើស្ពាន ម៉ូតូខូចធ្ងន់ រថយន្តខូចធ្ងន់ផ្នែកខាងមុខ មូលហេតុរថយន្តប្រើល្បឿនលឿនជ្រុល ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានយកសាកសពជនរងគ្រោះទាំង៤នាក់ យកទៅរក្សាទុកនៅក្នុងវត្តអារាមសិនរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ