ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! នារីរូបស្រស់ម្នាក់ត្រូវគេរឹតកសម្លាប់

5 ខែ មុន 4474 តូ សុផល

សៀមរាប ៖ នារីរូបស្រស់ម្នាក់ដែលគេស្គាល់ថាជានារីបំរើការនៅខារ៉ាអូខេ ត្រូវគេប្រទះឃើញស្លាប់នៅក្បែរគល់ឈើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦និង១០ នាទីព្រឹក

នៅចំណុច ការដ្ឋានកាយដី នាយកដ្ឋាន វិស្វកម្មក្រសួងការ ពារជាតិស្ថិតនៅ ភូមិដំណាក់ដំរី ភូមិស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊ុន នាង ភេទស្រីអាយុ ២៦ឆ្នាំ ស្រុកកំណើត នៅភូមិទី៣ សង្កាត់សៀមរាប ក្រុងសៀមរាប មានមុខរបរជាអ្នក បម្រើការងារ បុគ្គលិកខារ៉ាអូខេកម្សាន្តរីករាយ ស្ថិតនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀម រាប។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា សពនារីរងគ្រោះ ស្លាប់មានសភាព ដេកផ្ងារ ជេីងសន្តូកត្រង់ ដៃ ខាងស្ដាំ អង្កុញឡើងលើ ដៃឆ្វេង ស្របនឹងដងខ្លួន សពមាន មាឌធំល្មម សម្បុរខ្មៅស្រអែម សក់វែងពណ៌ខ្មៅ ច្រមុះស្រួច ស្លៀករ៉ូបពណ៏ ទឹកដោះគោខ្មៅ ។

បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលបច្ចេកទេសផ្នែកកោសល្យវិច័យថា ជនរងគ្រោះ ស្លាប់ ដោយសារ រឹតក ។

សាសពត្រូវបាន ប្រគល់ជូន ក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យ តាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ