ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះចៅហ្វាយរងខេត្តតាកែវ ត្រូវព្រះអគ្គីលេបត្របាក់ហ្មត់

6 ខែ មុន 479 តូ សុផល

តាកែវ ៖ តាមសេចក្តីរាយការណ៍ពីខេត្តតាកែវមកថា នៅមុននេះបន្តិច ម៉ោង ២និង៣៥នាទី រសៀល ថ្ងៃទី២៤នេះ ផ្ទះអតីតអភិបាលរងខេត្តតាកែវ កង សំអឿន ត្រូវបានអគ្គីភ័យឆាបឆេះហ្មត់តែម្តង ក្នុងសង្កាត់រការក្រៅ ក្រុងដូចកែវ។

ពេលនេះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តតាកែវកំពុងចេញអន្តរាគមន៍ជួយបាញ់ពន្លត់។

ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យឆេះរាលដាលថល់ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះទេ។

បើតាមសមត្ថកិច្ច រហូតដល់ពេលនេះភ្លើងបានរលត់ទាំងស្រុងហើយ។ ហើយមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ