ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងស្រីដែលទើបតែថតរូប សែហ្វីនៅជ្រោះតាតៃ ស្រាប់តែ បាត់ខ្លួន ពេលនេះបានរកឃើញហើយ

3 ខែ មុន 513 តូ សុផល

កោះកុង ៖ កុមារីម្នាក់ ដែលឪពុកម្តាយទើបតែថតរូបសែហ្វីឱ្យនាង ពេលទៅលេងទឹកជ្រោះតាតៃ ហើយក្រោយពីថតរូបមិនដល់កន្លះម៉ោងផងនាងបានបាត់ខ្លួន

បង្កឱ្យមានការភ្ញាក់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦:២០នាទីរសៀល នោះ ពេលនេះសម្ត្ថកិច្ចបានរកឃើញហើយ នាងស្លាប់ដោយសាលង់ទឹកដែលត្រូវទឹកហូរឆក់យកជីវិតរូបនាង។

សូមបញ្ជាក់ថា ករណីកុមារីបាត់ខ្លួន នៅចំណុចទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា កុមាររីរងគ្រោះឈ្មោះ ឆាយ សៀវហ្គិច អាយុ ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានឪពុកឈ្មោះ ឆាយ ចន្ធី អាយុ ៣៨ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ និងម្តាយឈ្មោះ ជួង ទុំ អាយុ ៣៦ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ។

ប៉ូលិសបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំណុចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកំសាន្តនៅទឹកជ្រោះតាតៃ ហើយជួបឧបទ្វវ ហេតុនេះតែម្តង។

ក្រោយពីបាត់ខ្លួន កំលាំងសមត្ថកិច្ច បានសហការជាមួយប្រជាពលរដ្ឋ និងក្រុមគ្រួសារសពកុមាររីរងគ្រោះ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង ០៣ និង30នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅ ចំនុចទីតាំងកើតហេតុខាងលើតែម្តង ។

សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រះសីហនុ ។

ជាមួយគ្នានេះដែរសមត្ថកិច្ចបានអំពាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ពិសេសក្មេងៗងាយរងគ្រោះ ដោយទឹកជ្រោះតាតៃនេះមានកន្លែងខ្លះមានគ្រលុកជ្រៅ អាចឱ្យក្មេងៗលង់ស្លាប់ជាយថាហេតុ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ