ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បានដឹកនាំកម្លាំងចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ ជូនក្បួនរថយន្តសម្តេចតេជោឆ្លងកាត់មូលដ្ឋានខណ្ឌដូនពេញ

6 ថ្ងៃ មុន 8 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៦:៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដោយផ្ទាល់ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ ជូនក្បួនរថយន្តសម្តេចតេជោឆ្លងកាត់មូលដ្ឋានខណ្ឌដូនពេញ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ផ្លូវភ្លោះព្រះអង្គឌួង និង មហាវិថីសហព្ធ័រុស្ស៊ី ក្នុង នោះលោកអភិបាល បានអោយ កម្លាំងប្រជាការពារខណ្ឌ យកម៉ូតូដឹកសំរាមរបស់រដ្ឋបាលខណ្ឌចំនួន០៤គ្រឿង ជិះប្រមូលសំរាមដែលនៅសេសសល់តាមចញ្ចើមផ្លូវ និង ផ្លូវសំខាន់ៗ ឃេីញថាបានស្អាត១០០% ។

បន្ទាប់មក លោក អភិបាល បានបញ្ជារអោយកម្លាំងប្រជាការពារខណ្ឌ បន្តចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ ក្នុងមូលដ្ឋានបន្ថែមទៀតជាពិសេស នៅជុំវិញ ព្រះបរមរាជវាំង ដេីម្បីអបអរសាទរ ព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ