ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចាប់ឃាត់ម៉ូតូល្មើសច្បាប់ អត់មួកកញ្ចក់ ម្ចាស់ម៉ូតូឡូឡាថាអត់ត្រឹមត្រូវ

7 ខែ មុន 208 តូ សុផល

ភ្នំពេញ ៖ ម៉ូតូសេ១២៥មួយគ្រឿងជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ អត់ពាក់មួកសុវត្តិភាព អត់កញ្ចក់មើលក្រោយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣

ដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ចាប់ឃាត់ តម្រូវពិន័យទៅតាមគោលការណ៍ច្បាប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បែជាម្ចាស់អ្នកជិះទាំង២នាក់ឡូឡា ថាចាប់ម៉ូតូអត់ច្បាប់ទៅវិញ ផ្អើលសមត្ថកិច្ច ពន្យល់ផ្លូវច្បាប់ចរាចេណ៍ ទាមទាឲ្យរកមួកកញ្ចក់ ដើម្បីរងចាំពិន័យ ។

ជនប្រុសស្រីខាងលើ មិនស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ អនុវត្តន៍ច្បាប់ចរាចរណ៍ចាប់ឃាត់ ដើម្បីពិន័យតាមគោលការណ៍ច្បាប់ ទោះជាប្រាប់ ពន្យល់ អប់រំផ្លូវច្បាប់យ៉ាងណា នៅតែមិនទទួលកំហុសខ្លួន សម្តីមាត់ធំធ្ងន់ៗទៅលើមន្រ្តីនគរបាល ខណៈដែល សួរទាមទារកកញ្ចក់ ។

ក្រោយពីពិន័យរួច យាកកញ្ចក់មួក មកបង្ហាញ ចាប់ភ្ជាប់ម៉ូតូ ហើយទើបអនុញាតិឲ្យវិលត្រឡប់ទៅវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!