ព្រឹតិ្តការណ៍ថ្មីៗ

ចូលលួចទ្រព្យសម្បត្តិ ឃើញម្ចាស់ចោមពុងសាច់សខ្ចី ចង់ឆីព្រហ្មចារីយ៍ តែមិនបានសម្រេច

7 ខែ មុន 1986 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចាប់ឃាត់ខ្លួន

ដោយជាប់ពាក់ព័ន្ធទៅនឹងចូលបន្ទប់នារីជិតខាងលួចទ្រព្យសម្បត្តិ ឃើញម្ចាស់ដេកលក់ចោមពុងសាច់សខ្ចី ចង់ឆីព្រហ្មចារីយ៍បន្ថែម តែមិនបានសម្រេច ម្ចាស់ដឹងខ្លួន រត់គេចខ្លួន ៣ថ្ងៃក្រោយឃើញមុខចាប់ខ្លួនរុញចូលប៉ុស្តិ៍កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ តែអ្វីមិនអាចថតរូបភាពជនសង្ស័យបាន សមត្ថកិច្ចមិនអនុញាតិឲ្យថតរូបជនសង្ស័យបានឡើយក្រោយពីយកចូលដាក់ក្នុងបន្ទប់បិទទ្វារជិត ។

តែបើតាមប្រភពមួយមិនច្បាស់ការខ្សឹបប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវជាសាច់ញាតិរបស់ប៉ូលីស តែមិនដឹងថាប៉ូលីសរូបណា គ្រាន់តែដឹងថា ឈ្មោះ ហឿង ធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ​អង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលភ្នាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច រារាំងពង្វាង មិនឲ្យអ្នកសារពត៌មាន បានជួប សុំការបំភ្លឺដំណើររឿងដើមទងបានដែរ ។

តែបើតាមប្រភពខាងសាច់ញាតិជនរងគ្រោះ ជាមួយប៉ូលីសខ្សឹបខ្សៀវគ្នា គ្រាន់តែដឹងថា កាលពីវេលាម៉ោង១និង៣០នាទីយប់ ចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ជនសង្ស័យដែលមានបន្ទប់ជាប់ខាងគ្នាជាមួយបន្ទប់ជនសង្ស័យ បានចូលទៅក្នុងបន្ទប់នារីរងគ្រោះ ពេលដែលនាងលង់លក់ មិនបានដាក់គន្លឹះទ្វារ លួចបានទូរស័ព្ទដៃមួយគ្រឿងហើយ ក្រឡេកឃើញម្ចាស់ដេកលក់ចោមពុងសារ៉ុង បញ្ចេញសាច់សខ្ចី នឹកមានអារម្មណ៍ តណ្ហាឡើងពុះកញ្ជ្រោល ចង់លួចឆីព្រហ្មចារីយ៍ម្ចាស់បន្ថែមទៀត តែម្ចាស់ដឹងខ្លួនទាន់ ទើបមិនបានសម្រេច គេចខ្លួនបាន៣ថ្ងៃ ប៉ូលីសចាប់ខ្លួនតាមបណ្តឹងជនរងគ្រោះ ។

ទោះជាយ៉ាងណាក្តី រឿងរ៉ាវ លួចទ្រព្យសម្បត្តិ ហើយប៉ុនប៉ងលួចព្រហ្មចារីយ៍ម្ចាស់ខាងលើ ត្រូវបាននគរបាលរារាំងពង្វាងមិនអនុញាតិឲ្យអ្នកសារពត៌មានបានថតរូបភាព ឬសាកសួររឿងហេតុបានឡើយ ដោយសំអាងលេស បទបញ្ជាថ្នាក់លើ ដែលគេសង្ស័យថា ជនសង្ស័យ ជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ប៉ូលីស ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!