បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយ មានជ័យបានឲ្យដឹងថា ចាប់តាំង ពយីលោក ឆែ សុធាត្រូវបានថ្នាក់លើប្រកាសតែងតាំងជាប្រធានសាខាគយខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួស លោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ជាច្រើនថាការដកលោក ថោង សុខាំភូ ដាក់លោក ឆែ សុធា ឌាតែខ្នូច… ដូចតែគ្នា… ដែលវាមិនខុសពីការដក អគ្គនាយកគយដុះស្លែ ប៉ែន ស៊ីម៉ន ដាក់អគ្គនាយ កគយថ្មី គុណ ញឹម ប៉ុន្មាននោះទេ… ។
ប្រជាពលបាននិយាយថា បន្ទាប់ពីលោកឆែ សុធាបានចូលទៅកាន់កាប់តំណែងកន្លែង ខ្លាញ់ ធ្វើជាប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ រយៈពេលប្រមាណជាងមួយឆ្នាំមកនេះ លោកប្រធានសាខា ឆែ សុធា កាន់តែមានឈ្មោះល្បីខ្លាំងឡើងៗហើយ ក្នុងការប្រើប្រាស់តួនាទីនិងជំនាញរបស់ខ្លួនដើម្បីរកផលប្រយោជន៍ពីពួកឈ្មួញទាំងអស់ដែលរកស៊ីនាំទំនិញចូលដោយខុសច្បាប់ហើយលោកឆែ សុធាគឺចាំតែប្រមូលលុយយកធ្វើមានបានជាមួយនឹងបក្ខពួកមួយក្ដាប់តូចរបស់ខ្លួន ធ្វើឲ្យខាតបង់ដល់ផលប្រយោជន៍ជាតិយ៉ាងច្រើនក្នុងមួយខែៗ ដូចជាករណីកន្លងមកលោកឆែ សុធា បណ្ដោយឲ្យកូនចៅបង្កើតការដាក់កុងត្រូលជជុះគាបយ កលុយពីរថយន្តដឹកទំនិញចេញ-ចូល និងការឃុបឃិតនាំចូល ទំនិញគេចពន្ធទំនិញខុសច្បាប់យ៉ាងអនាធិបតេយ្យដោយអាងមានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជាខ្នងបង្អែកដ៏រឹងមាំ។
តាមការបង្ហើបពីអ្នកអាជីវករខ្លះបានឲ្យដឹងថា ខេត្តបន្ទាយមានជ័យសព្វថ្ងៃ មានកុងត្រូល ជជុះ របស់គយចំនួន3កន្លែងនិងក្រុមគយចល័តមួយក្រុមមានរថយន្តប្រដេញយ៉ាង ប្រសេចប្រសាចផ្ទុយពីបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យលុបបំបាត់ចោល ប៉ុន្តែលោកឆែ សុធា បានបង្កើតកុងត្រូលជជុះទី1នៅចំណុចផ្លូវលេខ50 ភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កុង ត្រូលជជុះទី2 នៅចំណុចសាលាក្រហម ឃុំសុភី ស្រុកអូរជ្រៅ និងកុងត្រូលជជុះទី3នៅចំណុចក្បែរកន្លែងលក់ក្រឡាន ផ្លូវជាតិលេខ5 ឃុំគោកទន្លាប់ ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ ។
មន្ត្រីតូចតាចមួយចំនួនបានឱ្យដឹងថា ការដែលលោក ឆែ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយសារអាងមានឧកញ៉ាដ៏មាន ឥទ្ធិពលម្នាក់ជាមិត្តភក្តិនិងមានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែកមិនខ្វល់ ពីបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡើយ…។
គួររំលឹកថា កន្លងមក សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសព្រមានដល់ពួកមន្ត្រីៗអាងខ្នង ទាំងឡាយណាដែលប្រព្រឹត្តអំពើខុសច្បាប់ រួចមកហើយថា …សូមកុំអាងខ្នងឲ្យសោះ… កុំថាឡើយខ្នងអ្នកឯងពាក់ត្រឹមផ្កាយប៉ុន្មាននោះ… ទោះពាក់ដល់លោកខែក៏សម្តេចដកក្រវាត់ចោលបានភ្លាមដែរ ហើយអ្នកដែលមានខ្នងឲ្យគេអាងអីនោះក៏ត្រូវតែបញ្ឈប់ដែរ ប្រយ័ត្នអស់ខ្នងខានឲ្យគេអាង។
អនុសាសន៍ដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រជាពលរដ្ឋម្ចាស់ឆ្នោតគោរពគាំទ្រ 100%ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងសន្យាថានឹងបន្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឲ្យបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន បានបន្តធ្វើ នាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ 2018 តទៅទៀតក្នុងគោលបំណងចង់ឲ្យសម្តេចតេជោ ហ៊ុន សែនជួយចាត់ការពួកមន្ត្រីៗចូលចិត្តអាងខ្នងក្នុងការ ប្រព្រិត្តអំពើមិនគប្បីទាំងឡាយឲ្យអស់ តួយ៉ាងដូចករណីលោក ឆែ សុធា អាងខ្នងមេគយធំ… ជាដើម។
ជុំវិញរឿងខាងលើទាំងអស់នេះអង្គភាព័ត៌មានយើងមិនអាចសុំការបំ ភ្លឺពីលោក ឆែ សុធា បានទេខណ:ពេលនេះ៕
អង្គភាពព័ត៌មានយើងខ្ញុំ សូមស្វាគមន៍ រាល់ការបកស្រាយបំភ្លឺពីសមីភាគី ឬស្ថាបនពាក់ព័ន្ធទាំងអស់ តាមរយៈលេខទូរសព័្ទលេខ 097 4444 174 / 096 38 9999 7 ។
Tag: គយ ពុករលួយ