ព្រឹតិ្តការណ៍ថ្មីៗ

អគ្គីភ័យឆេះ អាគារអាផាតមែន សាន់ រាយស៍ របស់តំណាងរាស្រ្តមណ្ឌលប៉ៃលិន បាន ស្រីមុំ

6 ថ្ងៃ មុន 1300 តូ សុផល

រាជធានីភំពេញ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆេះ អាគារ អាផាតមែន សាន់ រាយស៍ កាលពីវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ផា ស្ថិតនៅអាគារលេខ១១ តាមបណ្តោយផ្លូវលេខ៣៧៦ ភូមិ8 ក្រុមទី១៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះជាម្ចាស់ ឈ្មោះ បាន ស្រីមុំ ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ តំណាងរាស្រ្តមណ្ឌលប៉ៃលិន។

អាគារ អាផាតមែនខាងលើជា ប្រភេទសំណង់ ថ្មបេតុង ទំហំ ១៦ម៉ែត្រ x ២០ ម៉ែត្រ កំពស់ ៨ជាន់ ខូចខាត ឆេះបន្ទប់ជាន់ទី8 ទំហំ៤ម៉ែត្រ x ៨ម៉ែត្រ អស់ចំនួន១បន្ទប់, ឆេះចង្រ្កានចំហ៊ុយនំ ចំនួន១គ្រឿង , ម៉ាស៊ីនត្រជាក់ ចំនួន១គ្រឿង រួមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួនតូច និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងករណីនេះ គេឃើញមានរថយន្តការិយាល័យអគ្គិភ័យមកចុះអន្តរាគមន៍ ចំនួន ៤គ្រឿង តែពុំបានប្រើប្រាស់ទឹកឡើយ គឺប្រើប្រាស់ប្រព័ន្ធទុយោទឹកក្នុងអាគារ និងបាញ់ពន្លត់ដោយកម្លាំងជំនាញអគ្គិភ័ ការិយាល័យរាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ