ព្រឹតិ្តការណ៍ថ្មីៗ

ពិធីការិនី​ ណាណា​ ទុកសិល្បៈចោលមួយឡែក​ ស្រវាជំនួញវិញ

4 ខែ មុន 145 តូ សុផល

ភ្នំពេញ៖ ពិធីការិនី​ កញ្ញា ណាណា បានបង្ហាញជំហរត្រៀមបើកជំនួញថ្មី​ ក្រោយ ពីហាង កែសម្ផស្ស​ បើករយៈពេលខ្លីតែជោគជ័យលឿន​ នៅក្នុងពេលឆាប់ៗនេះ​ នាងក៏ត្រៀមបោះទុនបើកជំនួញ​ Online មួយបន្ថែមទៀត​។​ ហើយបើនិយាយពីការងារសិល្បៈ​ គឺនាងនាងទុកមួយឡែកសិន​ ព្រោះពេលនេះជាប់កើបលុយជំនួញសិន។

កញ្ញា ណាណា ដែលទស្សនិកជនស្គាល់​ តាមរយៈជាពិធីការិនីប្រចាំប៉ុស្តិ៍លេខ៣​ ក្រោយពីបានក្លាយខ្លួនជាថៅកែស្រីហាងសាឡនមួយ​ ដែលមានឈ្មោះថា “RN Gold Salon” នៅម្តុំ បឹងកេងកង​ ដែលចាយទុនជាង២ម៉ឺនដុល្លារ​ ដែលបានការជ្រោមជ្រែងពីគ្រួសារហើយនោះ​ គឺទទួលបានការគាំទ្រ​ និងមានអតិថិជនច្រើន​ ធ្វើឲ្យជំនួញនាងជោគជ័យគ្មានអ្វីត្រូវបារម្ភទេ។

តារាស្រីរូបនេះ​ បានបង្ហើបប្រាប់ឲ្យដឹងថា​ នាង​កំពុងតែមមាញឹកមុខរបរលក់ផលិតផល Online មួយទៀត​ គឺ​ ឡេពេលយប់​ Ta&Na brand Night Cream​ និងឡេពេលថ្ងៃ​ RN Skin Care Day Cream​ ហើយគម្រោងបន្តនាងនិងនាំយកផលិតផលផ្តាច់មុខពីប្រទេសថៃមកលក់​ នៅស្រុកខ្មែរថែមទៀតផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ