ព្រឹតិ្តការណ៍ថ្មីៗ

Jannie Leak& អ៊ុក ម៉ាយ៉ាដាវ​ បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា

1 សប្តាហ៍ មុន 1685 តូ សុផល

ភ្នំពេញ៖​ កន្លងមកទស្សនិកជន​ ធ្លាប់តែបានឃើញព័ត៌មាន​ ខ្សឹបខ្សៀវគ្នាថា​ តារាប្រុសនេះស្រលាញ់ប្រុស​ដូចគ្នា​

ឬតារាប្រុសនោះជាភេទទី៣ជាដើម។​ តែពេលនេះស្រាប់តែមានពាក្យចចាមអារ៉ាម​ លេចលឺថាតារាសម្តែងស្រីល្បីឈ្មោះគួសម​ ២ដួង​ គឺ​ កញ្ញា​ Jannie Leak និងកញ្ញា​ អ៊ុក ម៉ាយ៉ាដាវ​ កំពុងតែសម្ងំលួចលាក់មានទំនាក់ទំនងស្នេហាជាមួយគ្នា។

ម្ចាស់ជ័យលាភីជាប់លេខមួយ​ ក្នុងកម្មវិធី​ឈ្មោះ Pne model ling​ និងជាតារាដែលបង្ហាញមុខជាញឹកញាប់តាមកម្មវិធី​ ទូរទស្សន៍ក្នុងស្រុកមួយចំនួន​ កញ្ញា​ Jannie Leak​ ក្រោយពីបានបង្ហាញមុខច្រើន បានធ្វើឲ្យទស្សនិកជនមាន​ ការចាប់អារម្មណ៍នាងច្រើន​ តួយ៉ាងដូចថ្មីៗនេះ​ ក្រោយពីនាងបង្ហាញរូបថត៣សន្លឹកបង្ហាញ​ ពីភាពស្និទ្ធស្នាលរវាងនាង​ និង​ តារាស្រី​ កញ្ញា​ យ៉ាដាវ​ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍​ និងចោទសួថាតារាស្រី២​ដួង​ នេះស្រលាញ់គ្នាឬយ៉ាងណា?​

ការចាប់អារម្មណ៍​ និងចោទជាសំណួរ​ រឿងស្រលាញ់ភេទដូចគ្នា​ ដែលកំពុងតែបោកបក់ទៅលើតារា២​ ដួងនេះ​ គឺកើតឡើងក្រោយ​ពីទស្សនិកជនឃើញអ្នកទាំងពីរ​ អោបថើប​ និងឧស្សាហ៍បណ្តើរគ្នាទៅណាមកណា​ យកចិត្តទុកដាក់លើគ្នាទៅវិញទៅមក​ ដែលមើលទៅទំនាក់ទំនងស្និទ្ធលើសពីមិត្ត​ មើលទៅប្រៀបដូចគូស្នេហ៍៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ