ព្រឹតិ្តការណ៍ថ្មីៗ

បង្ហូរញើសមនោសញ្ចេតនា ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ!

2 ខែ មុន 389 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ក្នុងបរិវេណវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយសហការី និងអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភូមិព្រែករទាំង ក្នុងសង្កាត់ព្រែកកំពឹស ដោយនាំយកខោអាវកីឡា ទៅបើកចែកជូនដល់កុមារា កុមារី ចំនួន ៣៨៨នាក់ ក្នុងម្នាក់ៗទទួលបាន ០១កំប្លេ និងចែក បាល់ទាត់ បាល់ទះ ជូនដល់មេភូមិ ចំនួន២០គ្រាប់ សម្រាប់បំផុសកម្មភាពកីឡាដល់ស្រទាប់យុវជន និងកុមារនៅក្នុងភូមិ ព្រមទាំងបាននាំយកទឹកក្រូចដបមានរសជាតិឆ្ងាញ់សរុបចំនួន ៣៩៤កែស ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិទាំងមូល ដោយក្នុង០១គ្រួសារ ទទួលបានទឹកក្រូច ០១កែស ។

ក្នុងឱកាសសំណេះសំណាលចែកខោអាវ ចែកបាល់ ចែកទឹកក្រូចនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បាននាំយកនូវអាហារសម្រន់ មាននំប៉័ងចំនួន៩០០ដើម ការ៉េមចំនួន១០០០ដើម ទឹកអំពៅ និងទឹកសុទ្ធចែកជូនដល់ ប្រជាពលរដ្ឋ យុវជន យុវនារី កុមារា កុមារី ដែលបានមករង់ចាំទទួលស្វាគមន៍ សរុបមានចំនួន ៨៧៩នាក់ បរិភោគជាមួយគ្នា ប្រកបដោយភាពស្និតស្នាល ញញឹមញញែម រុះរាយរាក់ទាក់។

ក្រោមបរិយាកាសជួបប្រស្រ័យលាយឡំដោយដំណក់ញើសហូរចុះមកជោគជាំ ម្នាក់ៗក្នុងកម្មវិធីបានបញ្ចេញនូវទឹកមុខសើច ញញឹម ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានស្និតស្នាលបំផុត ។ ក្រោយពេលបងប្អូនប្រជាពលរដ្ឋបានទទួលទឹកក្រូច យកទៅផ្ទះគ្រប់ៗគ្នាមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងក្រុមការងារបានចូលថ្វាយបង្គំព្រះចៅអធិការវត្តព្រែកថ្លឹង ប្រគេននូវទេយ្យវត្ថុមួយចំនួនរួមមាន : ថវិកា ០១លានរៀល,អង្ករ ០៤ការ៉ុង,ទឹកក្រូចដប ០៤កែស និងទឹកសុទ្ធ ០៤កែស ជាបញ្ច័យបូជាដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ