ព្រឹតិ្តការណ៍ថ្មីៗ

ហាមប្រពន្ធមិនស្តាប់រឿងផឹកស៊ីប្តីស្រវឹងលោតចុះពីលើផ្ទះជួលជាន់ទី១រងរបួសធ្ងន់

5 ខែ មុន 219 តូ សុផល

ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីផឹកសុីជុំគ្នាជាមួយប្រពន្ធ មិត្តភ័ក្រញាតិជិតខាង លុះស្រវឹងឈប់មុនគេ

ហើយដាក់បម្រាមហាមប្រពន្ធជាក្រោយ ឲ្យឈប់​ផឹក ប្រពន្ធមិនស្តាប់ បែជាផ្ទុះកំហឹងខឹងច្រឡោត ចិត្តសឿង លោតទម្លាក់ពីលើផ្ទះជួលជាន់ទី១ ចុះមកដីរងរបួស។

ប្រពន្ធស្មានតែប្តី ធ្វើមុខជូរ ជារឿងលេងសើច រើសដុំឥដ្ឋមកវាយថែមទៀតផ្អើលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង​១២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ​៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះជាប្តី មានឈ្មោះ ផល្លា ប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ។ចំ​ណែកប្រពន្ធឈ្មោះ ហូ សុខឃីម អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១១ ជាន់ទី១ ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាប្តី រួមជាមួយប្រពន្ធ និងញាតិជិតខាង ចំនួន៤ទៅ៦នាក់ នាំគ្នាផឹកសុីក្នុងបន្ទប់ជួល លុះដល់ជនរងគ្រោះស្រវឹង បានឈប់ផ្អាកផឹកមុនគេ រីឯប្រពន្ធនិងអ្នកផ្សេងទៀតបន្តផឹក។

រហូតដល់វេលាម៉ោងខាងលើ ភាគីខាងប្តីបានហាមប្រពន្ធ ឲ្យឈប់ផឹក ប្រពន្ធមិនឈប់ បន្តអង្គុយផឹកដដែលហើយពោលពាក្យ ផឹកឲ្យរលាយឈាម តិចសិន ចាំឈប់ ធ្វើឲ្យប្តីផ្ទុះកំហឹង រអ៊ូង៉ូវៗ ឃើញដូច្នោះ ភាគីខាងប្រពន្ធ យកទូរស័ព្ទ​មក​ថតមុខប្តីលេង ពេលដែលធ្វើមុខខឹង កំហឹងប្តីកាន់តែពុះកញ្រ្ជោល ទាញខោអាវស្លៀកពាក់ ដើរចេញក្រៅ ឡើងលើបង្កាន់ដៃលោតទម្លាក់ខ្លួនចុះតាំងពីជាន់ទី១​មកដី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ