ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រា ​តណ្ហា​ឡើង​ទ្រាំ​មិន​បាន​ ចាប់រំលោភ​កូនស្រី​បង្កើត​

1 សប្តាហ៍ មុន 555 តូ សុផល

កំពង់ចាម​ ៖​ នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២១​និង​០០​នាទី​ មាន​ករណី​រំលោភ​សេពសន្ថវៈ​ ចំនួន​០១​លើក​

កើតឡើង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ ទេព​ ហ៊ា​ប​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្ថិត​នៅ​ភូមិ​ជាំ​ជ្រៃ​ ឃុំ​ចំការអណ្តូង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
​ជនសង្ស័យ​ឈ្មោះ​ ជិន​ ព្រួញ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ជ​.​ច​.​ថ​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ត្រូវជា​កូនបង្កើត​របស់​ខ្លួន​)​ ។​ មូលហេតុ​ ស្រវឹងស្រា​ ។​
​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខ​ត្ត​កំពង់ចាម​ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ ចុះ​ទៅ​ដល់ក​ន្លែ​កើតហេតុ​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ជិន​ ព្រួញ​ នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ខេត្តកំពង់ចាម​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ