ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត​ ស្លាកលេខ ខេ​មរ​ភូមិ​ បុក​ជាមួយ​រ៉ឺ​ម៉ក​ដឹក​ទឹក​លក់​តាម​ភូមិ​ បណ្តាល​ឲ្យ​កិន​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

1 សប្តាហ៍ មុន 121 តូ សុផល

កណ្ដាល​ ៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹក​ដើម្បី​យក​ទៅ​លក់​ ដោយ​ល្បឿន​លឿន​ឈប់​មិន​ទាន់​

ជាន់​ហ្វ្រា​ង​មិន​ជាប់​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ពេញ​មួយ​ទំហឹង​ បណ្ដាល​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​ ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៨​ លើ​ផ្លូវ​បេតុង​កាត់​ផ្លូវលំ​បំបែក​ជា​បួន​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។​
មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ ឆាង​ ប៊ុ​ន​រ៉ាត់​ ភេទ​ប្រុស​ អាយុ​១២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ព្រះ​និព្វាន​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រភេទ​សណ្ដោង​រ៉ឺ​ម៉ក​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ស្មាស់​ ធុន​សេ​១១០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ធំ​1B-1329​ ។​ ចំណែកឯ​រថយន្ដ​ម៉ាក​នី​ស​សាន់​ ធុន​ធំ​ ប្រភេទ​បែន​ដឹក​ដី​ ពណ៌​ត្រី​អ៊ី​ ពាក់​ស្លាក​លេខ​ ខេ​មរ​ភូមិ​ 3-3927​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​ រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ​ ។​

ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លើ​កំណាត់​ផ្លូវ​បេតុង​និង​ធ្វើ​ដំណើរ​ដោយ​ល្បឿន​លឿន​ ដោយ​ដឹក​ទឹក​ដើម្បី​យក​ទៅ​លក់​ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បូ​ន​ ម៉ូតូ​ជន​រង​គ្រោះ​ក៏​ឈប់​មិន​ទាន់​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ដែល​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ក្រឡាប់​ត្រូវ​រថយន្ដ​កិន​ស្លាប់​តែ​ម្ដង​ ។

​ ចំណែក​អ្នកបើកបរ​រថយន្ដ​ បាន​ទុក​រថយន្ដ​របស់​ខ្លួន​ចោល​ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​
ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ រួច​ធ្វើការ​ពិនិត្យ​និង​វាស់វែង​ កសាង​សំណុំរឿង​ដកហូត​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួរ​សារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ