ព្រឹតិ្តការណ៍ថ្មីៗ

ជាពលរដ្ឋជិត ២០០គ្រួសារទទួលបានអណ្តូងស្អាតទឹកពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

5 ខែ មុន 71 តូ សុផល

ខេត្តកំពុងស្ពឺ៖ មូលនិធីអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាងនិង លោកយាយ ឌី បុក ឪពុកម្តាយបង្កើត

សម្តេចតេជោ ហ៊ុន សែន បន្តប្រគល់ជួនប្រជាពលរដ្ឋ អាស្រ័យផលទៀតហើយ នៅក្នុងឃុំធម្មតាអរ និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពុងស្ពឺ ដែលមានចំនួន១០អណ្តូង ដោយលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារសប្បុរសធម៌មួយចំនួនទៀត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រប្រសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋិបណ្ឌិត បានអោយដឹងថា អណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយមូលនីធិរបស់អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវជាឪពុកម្តាយបង្កើត សម្តេចតេជោ ហ៊ុន សែន តែលោកទាំងពីរបានទទួលអនិច្ចកម្មទៅហើយ តែកាលដែលលោកទំាងពីរនៅមានជីវិត គឺលោកចូលចិត្តធ្វើបុណ្យដាក់ទាន ជាពិសេសសប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល ដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅរដូវប្រាំ ព្រោះទឹកស្អាតមានសារសំខានណាស់សំរាប់មនុស្ស និងសត្វទូទៅ។ ហេតុដូច្នេះហើយនៅពេលដែលលោកលាចាកលោកទៅ ទើបកូនចៅសំរេចយកថវិកាដែលនៅសេសសល់ទាំងប៉ុន្មាន និងបច្ច័យនៃបុណ្យសពលោក យកមកធ្វើជាមូលនីធិអណ្តូងទឹកស្អាត ដាក់ជួនប្រជាពលរដ្ឋប្រើប្រាស់ នៅគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រហូតមកដល់ពេលនេះមូលនីធិអណ្តូងទឹកស្អាត បានធ្វើជួនប្រជាពលរដ្ឋបានជាង៥០០អណ្តូងហើយ រួមទាំងអណ្តូង ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានជាង២០០អណ្តូង។

ក្នុងឱកាសនៃពិធីប្រគល់អណ្តងទឹកស្អាតនោះដែរ លោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទាំងអស់ អោយថែទាំសុខភាពអោយបានល្អ ពិសារទឹកដាំឆ្អឹន ជៀសរាវជំងឺរាគរួសផ្សេងៗ។ លោកស្រីបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេរ តែងគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយក្នុងឱកាសខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។

ក្រៅពីប្រគល់អណ្តូងទឹកស្អាត លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានដឹកនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះមកពិនិត្យនិងព្យាបាលសុខភាពជួនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ រួមទាំងមានថ្នាំសង្កូវចែកជួនសំរាប់ព្យាបាលជំងឺស្រាលៗមួយចំនួនទៀត។ លើសពីនោះបើមានករណីពលរដ្ឋណាមានជំងឺធ្ងន់ធ្ងរ គ្មានលទ្ឋភាពព្យាបាល លោកស្រីនិងក្រុមគ្រូពេទ្យ បានសំរេចយកមកព្យាបាលជួននៅរាជធានីភ្នំពេញ។ រាល់ការចំណាយផ្សេងៗនិងការព្យាបាលទាំងអស់ គឺជាបន្ទុករបស់លោកស្រីផ្ទាល់ ដោយមិនគិតពីពូជសាសន៍ រឺនិន្នាការនយោបាយអ្វីនោះទេ។ នៅចុងបញ្ចប់នៃការប្រគល់អណ្តូងទឹកនិមួយៗ លោកជំទាវក៏ជាមានជាអំណោយ និងថវិកាបន្តិចបន្តួច ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជួនអ្នកដែលបានចូលរួម និងកុមារតូចៗផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ