ព្រឹតិ្តការណ៍ថ្មីៗ

សំលេងស្រែកទ្រហោយំពេញភូមិគួរអោយសង្វេគ ខណៈកុមារ៣នាក់ស្លាប់ក្នុងទឹកស្រះ

7 ខែ មុន 544 តូ សុផល

កំពត៖ សម្លេងស្រែកយំលាន់លឺពេញភូមិ និងគួរឱ្យរន្ឋត់យ៉ាងខ្លាំង ខណៈកុមារតូចៗ៣នាក់បានលង់ទឹកស្លាប់ ព្រមៗគ្នាតែម្តង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចស្រះទឹកខាងក្រោយវត្តអណ្តូងប្រេង ស្ថិតក្នុងភូមិ អូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

បើតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមាររងគ្រោះទាំង៣នាក់ រួមមានៈទី ១ ឈ្មោះ ញ៉ែត ចាន់ស្រីនីត ភេទស្រី អាយុ ៨ឆ្នាំ។
ទី២ ឈ្មោះ លី ផាន់រី ភេទស្រី អាយុ ១០ឆ្នាំ។
ទី៣ ឈ្មោះ សេង ផានិត ភេទប្រុស អាយុ ៧ឆ្នាំ ។

បើតាមមន្ត្រីសមត្ថកិច្ចថា ក្មេងរងគ្រោះទាំង៣នាក់ ជាសិស្សថ្នាក់ទី២ រៀននៅវត្តអណ្តូងប្រេងខាងលើ និងមានទីលំនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

នគរបាលដដែល បន្តថា ក្មេងរងគ្រោះទាំង៣នាក់នេះ បានទៅរៀន នៅសាលាក្នុងវត្តអណ្តូងប្រេង តែមិនទាន់ដល់ម៉ោងចូលរៀនផង កុមាររងគ្រោះ ក៏ឆ្លៀតឱកាស បបួលគ្នាចុះងូតទឹកលេងក្នុងស្រះ ដែលមានជំរៅ ៤ម៉ែត្រ ដោយសារមិនចេះហែលទឹក ក៏បណ្តាលឲ្យលង់ស្លាប់ ដំណាលគ្នាទាំង៣នាក់តែម្តងទៅ។

សាកសព ក្មេងរងគ្រោះទាំង ៣នាក់ ត្រូវបានក្រុមគ្រួសារនីមួយៗ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ទន្ទឹមនេះដែរអាជ្ញាធរបានអំពាវនាវឱ្យបងប្អូនប្រជាពលរដហឋត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗដែលងាយរងគ្រោះ ដូចករណីខាងលើនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!