ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រី​ម្នាក់ បញ្ចប់ជីវិតដោយធ្វើអត្តឃាត​សំលាប់ខ្លួនលើមែកឈើ មុខផ្ទះ

2 ខែ មុន 240 តូ សុផល

តាកែវ ៖ ស្ត្រូម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយជ្រើសរើសយកវិធី ចងកធ្វើអត្រឃាត បង្ករអោយមានការភ្ញាក់
ផ្អើល កាល១២ ខែឧសភា​ឆ្នាំ២០១៨ នៅ​ចំណុច​មុខផ្ទះជនរងគ្រោះ ស្ថិតនៅ​ភូមិ​ព្រៃ​រុំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

មន្ត្រីនគរបាលថា ជនរងគ្រោះ​ឈ្មោះ ងិន បូ​រិ​កា អាយុ ៣៧ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មានមុខ​របរ លក់​បប​គ្រឿង​ពេលយប់​នៅ​ជិត​ផ្សារ​អង្គតាសោម។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះ​មាន​វិ​ប​ត្រ​ផ្លូវចិត្ត​ ដោយសារ​កូន​ក៍ឈឺ ហើយ​ជំពាក់​ប្រាក់គេ​មាន​ចំនួន​ច្រើន​ទៀតផង​ ដូច្នេះ​ជនរងគ្រោះ​បាន​សំរេច​ចិត្ត​យក​ខ្សែ​អង្រឹង​ប្រវែង២ម៉ែត្រ​បត់​ជា​ពីរ​មែក​ត្របែក​ខាងមុខផ្ទះ​ហើយ​ព្យួរ​ក​ខ្លួនឯង​នៅវេលា​ចន្លោះ​ម៉ោង២៤និង១៥នាទី​ថ្ងៃទីឈានចូលថ្ងៃទី១២ ខែឧសភា​ឆ្នាំ២០១៨។

ប៉ូលិសថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ធ្វើអត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង ប្រាកដ​មែន។
បន្ទាប់ពី​ពិនិត្យ​រួច សព​ជនរងគ្រោះ​ត្រូវបានប៉ូលិស​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ