ព្រឹតិ្តការណ៍ថ្មីៗ

ណាត់គ្នាចូលដេកផ្ទះសំណាក់ព្រឹកឡើងភ្លឺជាប់អន្ទាក់សមត្ថកិច្ច

7 ខែ មុន 417 តូ សុផល

បាត់ដំបង៖ យុវជនម្នាក់ឈ្មោះ ង៉ាម កុកងឺ ភេទប្រុស អាយុ២០ឆ្នាំលង់ស្នេហ៍ប្អូនជីដូនមួយបង្កើតមានអាយុក្រោម១៥ឆ្នាំនាំគ្នាចូលដេកក្នុងផ្ទះសំណាក់

ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងពីឪពុកម្តាយក្រោមបញ្ជារបស់លោកព្រះរាជអាជ្ញានួន សាន្ត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា:ខ្លួនពិតជាបានរួមរ័ក្សជាមួយសង្សាររបស់ខ្លួនឈ្មោះ ព.ឈ.ឈ អាយុ១២ឆ្នាំ នៅផ្ទះសំណាក់មួយម្តុំផ្សារលើ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមភាពជាក់ស្តែងភាគីទាំងពីរស្រលាញ់គ្នាដោយពុំមានការបង្ខិតបង្ខំឡើយប៉ុន្តែដោយសារជនសង្ស័យនាំគ្នារត់ចេញពីផ្ទះអស់រយះពេលជាច្រើនថ្ងៃនិងនារីដែលខ្លួនស្រលាញ់នោះមិនគ្រប់អាយុទើបគ្រួសារខាងស្រីប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ខណះអ្នកទាំងពីរកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅឯស្រុករុក្ខគីរី។

ជនសង្ស័យនិងសង្សារមានទីលំនៅក្នុងភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តបាត់ដំបង៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!