ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់៣នាក់ និងរបួសជាច្រើននាក់ ករណីក្រឡាប់រថយន្ត នៅស្រុកថាឡាបរិវ៉ាត់ (វីដេអូ)

3 ខែ មុន 409 តូ សុផល

ខេត្តស្ទឹងត្រែង៖  សេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បង្ក ឡើងដោយរថយន្ត តាក់សីុ រតនៈគីរី ស្ទឹងត្រែង ព្រះវិហារ បានបែកកង់ក្រឡាប់ធ្លាក់ផ្លូវ ជាច្រើនត្រទ្បប់បណ្ដាល ស្លាប់៣នាក់ប្រុស២នាក់ស្រីម្នាក់របួសធ្ងន់៥នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និងន៥៨នាទី ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ លេខ៩ ចំនុចអូស្វាយភូមិឆ្វាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បើតាមប្រភពពីប្រជាដែលឃើញហេតុការណ៍បានឲ្យដឹងថារថយន្តដែលជួបគ្រោះនេះបានធ្វើចេញពីរខាងលិចមកកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំនុចខាងលើក៏បានជួបគ្រោះថ្នាក់បែកកង់ក្រឡាប់តែម្ដង។ភ្លាមៗនោះតៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលផងដែរ។

បច្ចប្បន្នសាកសពជនរងគ្រោះទាំងបីនាក់ត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពីណីដោយលែកអ្នករងរបួសត្រូវដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ