ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ និងម៉ូតូបុកគ្នារបួសធ្ងន់មនុស្ស៤នាក់ នៅស្រុក​រតនមណ្ឌល 

1 សប្តាហ៍ មុន 149 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១៤និង២៥ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើកនៅចំណុច ក្រុមទី17 ស្ថិតក្នុងភូមិគីឡូ​ ឃុំត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបងរវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សប្រុស-ស្រីចំនួន៤នាក់រងរបួសធ្ងន់។

ជនរងគ្រោះទាំង៤ឈ្មោះ៖
១.ឈ្មោះ​ជេត វិចិត្រ ភេទ​ប្រុស អាយុ51ឆ្នាំ​កងទ័ព​វរសេនាតូច វិស្វកម្មជាអ្នកបើកបរ។

២.ឈ្មោះ​ស្រី ពៅ ភេទ​ស្រី អាយុ35ឆ្នាំជាប្រពន្ធអ្នករួមដំណើរបាន​ជិះ​ម៉ូតូ​ម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2017ពាក់ ស្លាកលេខ​ បាត់​ដំបង1AB
3550បើកបរក្នុងទិសដៅពីកើតមកលិចបត់ចូលបន្ទាយ។​

៣.ឈ្មោះ​ឌុល សីហា ភេទ​ប្រុស អាយុ18ឆ្នាំ​រស់​​នៅស្រុក​សំឡូត​ជាអ្នកបើកបរ។

៤.ឈ្មោះ រ៉ាក ភេទ​ប្រុស អាយុ16ឆ្នាំមិនស្គាល់ទីនៅអ្នករួមដំណើរ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2017​
គ្មាន​ស្លាកលេខ​បើកបរ​ពីលិចមកកើត។

ប្រភពព័ត៌មានបានអោយដឹងថា:ម៉ូតូទាំងពីរគ្រឿងបានបើកបរក្នុងល្បឿនដូចគ្នាលុះមកដល់ចំណុចដូចការរៀបរាប់ខាងបានបុកគ្នាយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះបុើងជនរងគ្រោះដេកដួល សន្លប់ ពាសពេញផ្លូវ។

បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ត្រូវប្រជាពលរដ្ខនិងនគរបាលស្រុករតនមណ្ឌលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកខាងងលើរីឯម៉ូតូទាំងពីរគ្រឿងត្រូវនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករតនមណ្ឌលរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ