ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ យកទង់ជាតិ ទៅចងតាមបណ្តោយសំខាន់ៗ

4 ខែ មុន 275 តូ សុផល

ភ្នំពេញ៖ ដើម្បីអបអរសាទរ ព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ នៅរសៀលថ្ងៃ សៅរ៍ ១៣រោច ខែពិសាខ ឆ្នាំចសំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៨ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ យកទង់ជាតិ ទៅចងតាមបណ្តោយមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវភ្លោះព្រះអង្គឌួង និងផ្លូវសំខាន់ៗមួយចំនួនបន្ថែមទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ