ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមនុស្ស៣នាក់និងថ្នាំញៀនចំនួន២កញ្ចប់ធំ៤កញ្ចប់តូច

2 ខែ មុន 155 តូ សុផល

ភ្នំពេញ៖ កម្លាំងអធិការរដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការបង្ក្រាបក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់រួមនិងថ្នាំញៀនចំនួន៦កញ្ចប់(២កញ្ចប់ធំ៤កញ្ចប់តូច)ក្រោយពីមានការស្រាវជ្រាវ ឈានដល់ការចុះបង្ក្រាប។

ការចុះបង្ក្រាបនេះកាលពីថ្ងៃសៅរ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹកនៅចំណុចបន្ទប់ជួលភូមិដំណាក់​ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រតិបត្តការនេះដឹកនាំកម្លាំងបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌនិងមន្ត្រីនគរបាលក្រោមឱវាទនិងមានការសម្របសម្រួលពីលោកតុប ឈិនឡុងព្រះរាជអជ្ញាអបសាលាដំបូងរាជធានីភ្នំពេញផងដែ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះ

ទី១/ឈ្មោះ មី​ ប្រណិត ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ១១ភូមិគោកឃ្លាង ខណ្ឌសែនសុខមានស្រុកកំណើតស្រុកត្រាំកក់ខេត្តតាកែវ។

ទី២/ឈ្មោះ ឈិន រតនា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ

ទី៣/ឈ្មោះ ស្រីល័ក្ខ ភេទស្រីអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដទាំងពីនាក់ស្នាក់នៅបន្ទប់ជួលលេខ៣៣ភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាមុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនាក់ខាងលើគឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវហហើយលោកបានដឹកនាំកម្លាំងផ្ទាល់និងដោយមានការសម្របសម្រួសពីលោកព្រះរាជអជ្ញា តុប ឈិនឡុង ចុះឆែកឆេបន្ទប់ជួលពីទីតាំងទើបឈានដលការឃាត់ខ្លួនបានជាបន្តបន្ទាប់។ដោយគោលដៅទី១ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ មី​ ប្រណិត ភេទប្រុសអាយុ៤៤ឆ្នាំ នៅចំណុចបន្ទប់ជួលលេខ១១ភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខហើយដោយមានចំឡើយសារភាពីជនសង្ស័យសមត្ថកិច្ចយើងបានបន្តទៅឆែកឆេទីតាំងទី២ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីពីនាក់បន្ថែមទៀតនៅចំណុចបន្ទប់ជួលលេខ៣៣ភូមិតាងួនសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន ថ្នាំញៀនចំនួន៦កញ្ចប់(ពីធំ៤តូច)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ សម្ភារសម្រាប់ប្រើប្រាស់មួយចំនួននិងម៉ូតូស៊ុយសុីគីនិច១គ្រឿងព័ណសពាក់ស្លាកលេខភ្នំពេញ1GN.3385ផងដែ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់កំពង់ឃាត់ខ្លួនធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ