ព្រឹតិ្តការណ៍ថ្មីៗ

សង្កត់មនុស្សស្លាប់សំប៉ែតក្បាលដូចចេកចៀន សង្កាត់ទឹកថ្លា

2 ខែ មុន 1536 តូ សុផល

ភ្នំពេញ ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ក្នុងម៉ោងការងារ មួយកើតឡើងខណៈដែលមេកា រួមជាមួយកម្មករ រួមគ្នាធ្វើការរើសន្លឹកអាលុយកាបូន (សម្រាប់យកប្រើធ្វើឡូហ្គោ ផ្ទាំងប៉ាណូ)ពីទីធ្នើរខ្ពស់មកដាក់លើធ្នើរទាប ស្រាប់តែបាក់ដាច់ទំនើរ ធ្លាក់ចុះមកសង្កត់លើបុរសជាមេការម្នាក់បណ្តាលឲ្យស្លាប់ សំប៉ែតក្បាលដូចចេកចៀន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែង ប្របផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្លាមៗត្រូវបានខាងសាចមញាតិបំរុងដឹកសាកសពចេញ តែផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅឃាត់រងចាំពិនិត្យ កោសល្យវិច័យជាមុនសិន ។

ជនរងគ្រោះ ឈ្មោះ កៅ ចាន់ណារិន ភេទប្រុស អាយុ៤១ឆ្នាំ ជាមេការកម្មករ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។

តាមប្រភពពីកម្មករ រួមការងារ បានឲ្យដឹងថា ឃ្លាំងខាងលើ ស្តុកសន្លឹកអាលុយកាបូន ដែលគេយកទៅប្រើការធ្វើជាផ្ទាំងឡូហ្គោ ផ្ទាំងប៉ាណូ ហើយក្នុងមួយសន្លឹកទម្ងន់ជាង១០គីឡូក្រាម ហើយមុនកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករចំនួន២នាក់ទៀត ចូលទៅរើសន្លឹកអាលុយកាបូន ដោយរើទាញសន្លឹកពីលើធ្នើរខាងលើ យកមករៀបដាក់នៅធ្នើរខាងក្រោយ ដោយកម្មករ២នាក់ ឡើងទៅខាង លើ ជនរងគ្រោះនៅរៀបខាងក្រោម កំពុងតែធ្វើការងារ ស្រាប់តែ ជាអកុសល ទំនើរធ្វើអំពីដែក បានបាក់ដាច់ធ្លាក់ទាំងសន្លឹកអាលុយកាបូនជាច្រើនសន្លឹក មកសង្កត់លើជនរងគ្រោះ សំប៉ែតក្បាលដូចចេកចៀនស្លាប់ភ្លាមមួយរំពេច មិនអស់ចិត្តនាំគ្នាដឹកតាមម៉ូតូកង់បី បំណង់យកទៅសង្រ្គោះ ទោះជាយ៉ាងណាក្តី មួយសន្ធុះមិនទាំងដល់ពេទ្យផង ដឹកសាកសពមកកន្លែងកើតហេតុវិញ ទើបបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋក្បែរខាង ។

ក្រោយពីជនរងគ្រោះស្លាប់ភ្លាមៗ ខាងម្ចាស់ទីតាំងប៉ុនប៉ងដឹកសាកសព ចេញ គាប់ជូនប៉ូលីសទៅដល់ល្មម គាត់ទុករងចាំសមត្ថកិច្ចជំនាញចុះមកពិនិត្យ កោសល្យវិច័យជាមុនសិន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ