ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! ឪពុកកាប់កូនស្រីអាយុ២ឆ្នាំឡើងសុះសាច់

5 ខែ មុន 265 តូ សុផល

កំពង់ធំ ៖ ថ្ងៃទី10.05.2018 វេលាម៉ោង15.17នាទី នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ។ករណីៈឳពុកយកកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯងបង្កើត បណ្តាលឱយរបួសធ្ងន់ធ្ងរ។

កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រីអាយុ2ឆ្នាំរងរបួសត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាដ៏ក្បាល)និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក ។

ជនបង្កឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ34 ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប ។
ប្រពន្ធឈ្មោះផុន វុទ្ធី អាយុ 31ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។

ប៉ូលិសថា នៅមុនពេលកើតហេតុ គឺនៅថ្ងៃទី 20.12. 2017 កន្លងមក ប្តីប្រពន្ធនេះបានឈ្លោះគ្នា ហើយបានព្រម ព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។

ប៉ូលិសថាមូលហេតុ គឺមុខសញ្ញាជាឪពុក ខឹង នឹងប្រពន្ធមិនព្រមឲ្យ យកកូនទៅលេងជា មួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។

ក្រោយពីកាប់កូនរួច ជនបង្ករបានផឹកថ្នាំធ្វើអត្តឃាតខ្លួន តែត្រូវសង្គ្រោះទាន់នៅពេទ្យឯកជន515(គ្លីនិចវៀតណាម)

ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ