ព្រឹតិ្តការណ៍ថ្មីៗ

យុទ្ធធានាការ រំដោះចិញ្ចើមផ្លូវ របស់ចៅហ្វាយក្រុងភ្នំពេញ ខិតទៅរកចំណុចសូន្យ !

2 សប្តាហ៍ មុន 1356 តូ សុផល

ភ្នំពេញ៖ បញ្ហាចិញ្ចើមផ្លូវត្រូវគេយកធ្វើកន្លែងលក់ដូរស្ទើរតែគ្រប់វិថី ជាពិសេសពិសេស តំបន់ប្រជុំជន ឬតាមផ្សារនានាក្នុងរាជធានី បានក្លាយជាជំងឺរ៉ាំរ៉ៃដែលហាក់រកមិនទាន់ឃើញឱសថព្យាបាលនៅឡើយ។

អ្នករកស៊ី អ្នកជំនួញ ឬម្ចាស់ផ្ទះ តែងតែគិតថា ចិញ្ចើមផ្លូវជាកម្មសិទ្ធិរបស់ខ្លួន តែតាមពិតទៅ ទីតាំង ចិញ្ចើមផ្លូវ គឺជាទីធ្លាសាធារណៈសម្រាប់អ្នកថ្មើជើង ដូច្នេះការយកចិញ្ចើមផ្លូវធ្វើជំនួញ ដើម្បីប្រយោជន៍ ក្រុមហ៊ុន ឬប្រយោជន៍បុគ្គល គឺជារឿងដែលមិនត្រឹមត្រូវឡើយ ព្រោះចិញ្ចើមផ្លូវ គឺសម្រាប់ អ្នកធ្វើដំណើរ គ្រប់គ្នា។

ចាប់តាំងពី ឯកឧត្តម ឃួង ស្រេង ឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ឯកឧត្តម បានដាក់ ចេញបទបញ្ជា ឲ្យអាជ្ញាធរគ្រប់ខណ្ឌ១២ ត្រូវយកចិត្តទុកដាក់លើបញ្ហាសណ្តាប់របៀបរៀបរយ បរិស្ថាន និងអនាម័យ ជាពិសេស ត្រូវរំដោះចិញ្ចើមផ្លូវពីការំលោភបំពានពីការលក់ដូរអោយបាន។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ កក្កដា លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលាក្រុងតាមសម្រេចយក ដងផ្លូវធំៗចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន មហាវិថីធំ មានមហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម ព្រមទាំងវិថី មុនីរ៉េត ហ្សាដឺហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានស្រង់សម្តី លោកអភិបាលរាជធានី ភ្នំពេញថា ការៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនេះ ព្រោះដោយសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន បានយកចំណីផ្លូវ នៅខាងមុខផ្ទះ ធ្វើអាជីវកម្ម ជាចំណតរថយន្ត ម៉ូតូ ដែលទង្វើទាំងនេះ ធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឲ្យមានការកកស្ទះចរាចរណ៍ជាដើម។

ជាជំហានដំបូង សាលារាជធានីភ្នំពេញ នឹងចេញសេចក្តីប្រកាស ដើម្បីពន្យល់ណែនាំ ដល់ម្ចាស់ផ្ទះ ក៏ដូចជា ម្ចាស់ទីតាំងឲ្យបញ្ឈប់ ឬធ្វើការកែសម្រួល ការចត ការលក់ដូរ ដោយគ្មានសណ្តាប់ធ្នាប់នេះ ឡើងវិញ មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាល។

លោក ម៉េត មាសភក្តី បានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាល ក៏បានស្នើឲ្យមាន ការចូលរួម សហការពីអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវសហការជួយជំរុញកិច្ចការងារនេះ ឲ្យបានជោគជ័យ ជៀសវាង ការមើលបំណាំគ្នា។ ដោយឡែក គ្រប់គោលដៅណាដែលបង្ក ឲ្យបាត់បង់សណ្តាប់ធ្នាប់ មិន ព្រមអនុវត្តតាមការណែនាំទេនោះ ដាច់ខាតត្រូវតែមានវិធានការ។

យុទ្ធធាការ រំដោះចិញ្ចើមផ្លូវ ក្រោយមបទបញ្ជា ឯកឧត្តម ឃួង ស្រេង អភិបាលខណ្ឌទាំង១២ ស្ទុះស្ទារ ធ្វើមិនថាយប់ ឬថ្ងៃឡើយ តែមិនយូរប៉ុន្មាន សង្ស័យភ្លេចត្រចៀក ត្រូវលែងឃើញកំរើកដៃ ហើយ បញ្ហា សណ្តាប់ធ្នាប់ ការលក់ដូររំលោភលើផ្លូវកាន់តែខ្លាំងលើសដើម។ ជាក់ស្តែងកំណា់ផ្លូវព្រះមុន្នីរ៉េត ត្រង់ ចំណុចផ្សារដើមគ, ផ្សារនាគមាស, ផ្សារស្ទឹងមានជ័យចាស់/ថ្មី ,បណ្តោយផ្លូវ២៧១, បណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី (តាក់ស៊ីរត់ចាប់ម៉ូយ), ផ្លូវលេខ៥៩៨ ចំណុចផ្សារទំនប់ ហៅផ្សារ «ងិនអាន», បណ្តោយផ្លូវ ជាតិលេខ៥ ត្រង់ចំណុចផ្សារព្រែកព្នៅ និងតាមបណ្កោយផ្លូវ ឬទីប្រជុំដទៃទៀតជាដើម។

បញ្ហារចិញ្ចើមផ្លូវ! រំដោះបាន ឬមិនបាន? នេះ គឺជាសំណួរដែលមហាជនជាច្រើនរង់ចាំមើលថា តើអាជ្ញាធរ អាចធ្វើកិច្ចការនេះ បានឬមិនបាន? នាពេលកន្លងមក អាជ្ញាធរដូចជាមិនសូវហ៊ានវះកាត់ រឿងនេះឡើយ ដោយខ្លាចប្រតិកម្មពីមហាជន ហើយប្រតិកម្មនោះ អាចប៉ះពាល់ដល់សន្លឹកឆ្នោត។

តើការយកផ្លូវជាចំណាត់ខ្មាំងលក់ដូរសំរាប់ផលប្រយោជន៍ផ្ទាល់ខ្លួន បង្កការកកស្ទះចរាចរណ៍ និង បាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយរបស់ក្រុង អាចក្លាយជាជម្ងឺ មហារីដំណាក់ កាលចុងក្រោយ ព្យាបាលមិនជា?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ