ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ត្រូវនគរបាលស្រុកបវេលក្របួចជាប់ម្នាក់ទៀតហើយ

4 ខែ មុន 139 តូ សុផល

បាត់ដំបង៖ យោងតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងបញ្ជាអោយគ្រប់អធិិការទាំង១៤ក្រុង ស្រុកបង្ការនិងបង្ក្រាបបទល្មើសនានាក្នុងខេត្តបាត់ដំបង អធិការដ្ឋាននគរបាលស្រុកបវេលប្រម៉ាញ់បានឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងតាមភាពជាក់ស្តែង។

ជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបវេលឃឃាត់ខ្លួនកាលពីវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី៩​ ខែឧសភា ចំណុចភូមិពោធ៌ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា:ជនសង្ស័យឈ្មោះ រ័ត្ន ម៉ារ៉ាដូ ហៅ អាប៉ូឡូ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅសាលាដែង ឃុំឫស្សីក្រោត ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ាទឹកក ចំនួន១៥ថង់ ទម្ងន់៥២,៤៦ក្រាម ម៉ូតូ១គ្រឿង និងរថយន្តកាម៉ារី ពណ៌ស្លាបក្អែកពាក់ស្លាកលេខ សៀមរាប 2A-5496។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ