ព្រឹតិ្តការណ៍ថ្មីៗ

ឪពុកម្តាយជាប់រវល់ភ្លេចមើលកូន! មិនដឹងថាលង់ទឹកស្លាប់ពីពេលណា?

2 ខែ មុន 106 តូ សុផល

បាត់ដំបង៖ កុមារី អាយុ៥ឆ្នាំម្នាក់រអិលធ្លាក់ទឹកប្រឡាយលង់ស្លាប់ខណះឪពុក ម្តាយកំពុងជាប់រវល់ភ្លេចខ្លួន ស្រាប់តែនឹកឃើញរកកូនមិនឃើញក៍នាំគ្នាចុះរកក្នុងទឹកប្រទះឃើញសពស្លាប់យ៉ាងខ្លោចចិត្ត។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាពីវេលាម៉ោង១០ឋនិង៣០នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨​ចំណុចភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖កុមារីរងគ្រោះឈ្មោះ អ៊ុក ស្រីភីត ភេទស្រី អាយុ៥ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចទទួលiបានដំណឹងនេះភ្លាមក៍នាំគ្នាទៅពិនិត្យសពនិងធ្វើកោសល្យវិច្ច័យរួចអះអាងថាករណីនេះគឺលង់ទឹកពិតប្រាកដមែន៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ