ព្រឹតិ្តការណ៍ថ្មីៗ

សេចក្ដីជូនដំណឹង ស្តីពីការដាក់គ្រឿងចក្រជីកកាយស្តារប្រឡាយបារាំង 

2 ខែ មុន 183 តូ សុផល

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបបងប្អូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិក្បាលដីឡូត៌អមបណ្តោយប្រឡាយបារាំង ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខជ្រាបថា ៖  ដើម្បីរំដោះទឹកចេញពីតំបន់មួយចំនួននៅក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ កុំអោយមានការស្ទះទឹកលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សាខាងមុខនេះ រដ្ឋបាលខណ្ឌនឹងដាក់គ្រឿងចក្រជីកកាយស្តារប្រឡាយបារាំងមានទីតាំងខាងលើ ដូចនេះ រដ្ឋបាលខណ្ឌណែនាំដល់បងប្អូនជាម្ចាស់ក្បាលដីនៅអមប្រឡាយ ធ្វើការរុះរើសំណង់គ្រប់ប្រភេទដែលបានសាងសង់រំលោភចូលលើដីចំណីប្រឡាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

រដ្ឋបាលខណ្ឌសង្ឃឹម និងជឿរជាក់ថា បងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីអោយដំណើរជីកស្តារប្រឡាយឆាប់រួចរាល់តាមការគ្រោងទុក ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ