ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ រស់នៅក្នុងភូមិទើបបង្កើតថ្មី គឺភូមិក្រុងថ្មី បានទទួលសៀវភៅស្នាក់នៅ(ក២) ពីអាជ្ញាធរខណ្ឌ-សង្កាត់

2 ខែ មុន 135 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះលោកមេភូមិ ខឹម ពឿន មេភូមិក្រុងថ្មី បានរៀបចំពិធីចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ ស្ថិតនៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក មិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកអត្តសញ្ញាណកម្ម លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខ ទទួលបន្ទុកស្ថិតិ និងមានអញ្ជើញចូលរួមពី លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង លោក ដួង វណ្ណៈ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកឃ្លាង លោកមេភូមិ អនុភូមិ សមាជិកភូមិ មេ៥០ខ្នង ។ 

សូមបញ្ជាក់ថា : ដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាល រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបំបែកសង្កាត់ភ្នំពេញថ្មី បង្កើតបន្ថែមសង្កាត់គោកឃ្លាង ហើយបានបង្កើតភូមិក្រុងថ្មី ដែលបំបែកចេញពីភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ